ដោយៈចាន់តូ/ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវប្រជាពលរដ្ឋព្រួតគ្នាចាប់រួចប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពកាច់សោម៉ូតូបានសម្រេចត្រូវពលរដ្ឋឃើញទាន់។កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២០នៅក្បែរផ្សារឯករាជ្យ២ភូមិព្រៃព្រីងជើង១ សង្កាត់ចមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យចាប់ខ្លួនបាន ទី១ ឈ្មោះ តាំង គុយ ភេទប្រុស អាយុ២៣ឆ្នាំ ។ ទី២ ឈ្មោះ ឌី ថា ភេទប្រុស អាយុ២២ឆ្នាំ។ដោយឡែកជនរងគ្រោះឈ្មោះឈិតប្រុសភេទប្រុសអាយុ៣៧ឆ្នាំ។រីឯម៉ូតូដែលចោរប៉ុនប៉ងលួចម៉ាកហុងដាសេ១២៥សេរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD1933។សមត្ថកិច្ចដកហូតបានម៉ូតូរបស់ជនសង្ស័យជិះដើរធ្វើសកម្មភាព ម៉ាកហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេ ភ្នំពេញ 1HY-8934 សោឧបករណ៍៣ឈុត លាក់ទុកក្នុងស្បែកជើង ។
ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕S/