ដោយ​: គ្រញូង / បាត់ដំបង​: នា​រសៀល​ថ្ងៃទី​៦​ខែមករា​២០២០ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា បាត់ដំបង លោក ងី សែត ប្រធានស្តីទី​គណៈកម្មាធិកា​រ​សាខា​តំណាង​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បានទទួល​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​មន្ទីរពេទ្យ​បាងកក​ចាន់​បុរី (​ព្រះរាជាណាចក្រ​ថៃ​) ដឹកនាំ​ដោយ​លោក SOMCHAI POONWAKOL ប្រធាន​មន្ទីរពេទ្យ និង​សហការី ដើម្បី​ពិភាក្សា​ការងារ ស្តីពី​ការពង្រឹង​និង​ពង្រីក​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង (​កម្ពុជា​)​និង​មន្ទីរពេទ្យ​មន្ទីរពេទ្យ​បាងកក​ចាន់​បូរី (​ប្រទេស​ថៃ​)​។

​លោក ងី សែត មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ​មន្ទីរពេទ្យ​បាងកក​ចាន់​បុរី ដែល​បាន​ចំណាយពេល​វេលា​ជួប​សំណេះ​សំ​ណាយ និង​ពិភាក្សា​ការងារ ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព សាមគ្គីភាព​ក្នុង​កិច្ចសហការ រួមគ្នា​ដើម្បី​បំពេញ​សកម្ម ភាព​មនុស្សធម៌ រវាង​ប្រទេស​យើង​ទាំង​២​។

​ក្នុងឱកាស​នេះដែរ លោក SOMCHAI POONWAKOL​ប្រធាន​មន្ទីរពេទ្យ​បាងកក​បាន​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ លោកប្រធាន​ស្តីទី​គណៈកម្មាធិការ​សាខា​ដែល​បានទទួល​ស្វាគមន៍ គណៈប្រតិភូ​មន្ទីរពេទ្យ​បាងកក​ចាន់​បុរី​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ជួយ​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង ក្នុង​កិច្ចសហកា​ក្នុង​ការរៀបចំ​កម្មវិធី​ការរត់​ម៉ា​រ៉ា​តុង​នាពេល​ខាង​មុន​ដែល មាន ឈ្មោះ ថា «Run for Battambang » នេះ​ឡើង គឺ​ដើម្បី​បាន​ថវិកា​រួម​ទិញ​ឧបករណ៍​បរិក្ខារ​ពេទ្យ ជូន​មន្ទីរពេទ្យ យោធភូមិភាគ​ទី​៥ ខេត្តបាត់ដំបង​ផងដែរ​។ ក្នុង​គោលបំណង​៖ ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ឱ្យ​ហាត់ប្រាណ​ដើម្បី​ឱ្យមាន​រាងកាយ​មាំមួន និង​មាន​សុខភាព​ល្អ និង​ដើម្បី​រកប្រាក់​ចំណូល​ក្នុងការ​ចូលរួមចំណែក​ទិញ​ឧបករណ៍ និង​បរិក្ខា​ពេទ្យ​សម្រាប់​មន្ទីរពេទ្យ​យោធា​ភូមិភាគ​៥​។​

​ចុងក្រោយ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅវិញទៅមក​ផងដែរ​៕ ល​