ឆ្នាំជូត​
រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ក្នុងការ​ដំណើរ​ការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​ឆ្លើយតប​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​គប្បី​លោភលន់​ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏មាន​ភាព​ទុក្ខ​ព្រួយបារម្ភ​ច្រើន​។​

​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់គ្នា ៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូលមក​យាយី​នាំ​ជួប​ផល​លំបាក​ប៉ុន្មាន​ទេ​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម​ហើយ​បើ ទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ប៉ុន្តែ​ទោះបីយ៉ាងណា​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នាច្រើន​ថ្ងៃ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​ថ្ងៃនេះ​បើ​លោក​អ្នកមាន​សម្រេចចិត្ត​អ្វី​ឃើញថា​តែង​ងាយ​ភ្លាំងភ្លាត់ ហេតុ នេះ​គប្បី ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​តិចតួច​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​ក្រុមមនុស្ស​យាយី​ច្រើនជាង​សព្វមួយដង ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នា​ថ្ងៃនេះ​បើ​មាន​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​តែង​ហុច​មកវិញ​ច្រើន​ផង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​រ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ឱ្យ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​កម្សាន្ត​គឺ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិន​ត្រូវយក​រឿង​សំខាន់​ធ្វើ​ច្រើនពេក​ឡើយ​ពីព្រោះថា​ផលប៉ះពាល់​នៅពេល​ក្រោយ​នោះ​ឃើញថា​មាន​ច្រើន​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាង ណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រ៉ាវ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ជម្លោះ​វិវាទ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេលយប់​ព្រលប់​មិនសូវមាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នា​មិន​ណ​យ​ឡើយ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច​ពិសេស​បញ្ហា​ការងារ​ត្រូវ​រែកពន់​ច្រើន​ហើយ​កើត​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន​ទៀតផង​។​ក្រៅពីនេះ​លោកអ្នក​នៅ​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។​

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស ការងារ ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវអាកាស​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មានការ​ប្រែប្រួល​ទាំង​អារម្មណ៍​និង​កិច្ចការងារ​ផង​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​មានការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន​បន្តិចបន្តួច​កើតឡើង ។​ក្រៅពីនេះ​ក៏មាន​ដំណឹង​មិនល្អ​និង​អាច មាន​ការចោទប្រកាន់​ដោយ ការ​ជេរប្រទេច​ពី​អ្នកដទៃ​ថែមទៀត​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពិសេស​ស្ត្រី​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការ លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅក្នុង​អំឡុងពេល​នេះ​មិន​ថា​ជា​ការងារ​,​បញ្ហា​ប្រាក់កាស​របស់លោក​អ្នក​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​សកម្មភាព​ក្នុងការ​លក់ដូរ​ប៉ុន្មាន​ទេ​ពោលគឺ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ឡើង​មិន​ចុះ​ឡើយ​គឺមាន​ភាព​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អប្រសើរ​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​៕