នៅពេលនេះ ក្លិប បាសេឡូណា(Barcelona) មានប្រៀបក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរ ដានី អូលម៉ូ (Dani Olmo) ពីក្លិប ឌីណាម៉ូ ហ្សារ៉េប(Dinamo Zagreb) ។
តាមព័ត៌មានថា ក្លិប Barcelona មានទំនុកចិត្តក្នុងការសម្រេចកិច្ចព្រមព្រៀងដែលមានតម្លៃ ២៥.៦លានផោន សម្រាប់ខ្សែបម្រើរូបនេះ បើទោះបីជាក្លិបក្រូអាស៊ីទាមទារ៣៤.១លាន ផោនក៏ដោយ។
បន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អ អូលម៉ូ បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗជាច្រើននៅអឺរ៉ុប រួមទាំងក្លឹបម៉េនឆេស្ទ័រ យូណាយធីតនិងឆេលស៊ីផងដែរ។
គេជឿថា អូលម៉ូ បានចរចាជាមួយក្លឹបពីរនៅព្រីមីញ៉េលីក ប៉ុន្តែនៅពេលនេះ ហាក់ ដូចជាថា កីឡាកររូបនេះនឹងជួបជុំជាមួយអតីតក្លឹបរបស់ខ្លួនវិញ។
អូលម៉ូ បានផ្ទេរពីថ្នាល La Masia របស់ក្លិប Barcelona មកចូលរួមជាមួយក្លិប Zagreb កាលពី ឆ្នាំ២០១៤ ប៉ុន្តែទម្រង់លេងដ៏ល្អរបស់កីឡាកររូបនេះធ្វើឲ្យក្លិប Barcelona ចាប់អារម្មណ៍ឡើង វិញ។
តាមព័ត៌មានថា ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះ មិនចង់ពន្យារកិច្ចសន្យាជាមួយក្លិប Dinamo Zagreb ដែលនឹងបន្តរហូតដល់ឆ្នាំ២០២១នោះទេ។
បច្ចុប្បន្នក្លឹប Barcelona ស្មើពិន្ទុជាមួយក្លិប រៀល ម៉ាឌ្រីត នៅក្របខណ្ឌ La Liga ប៉ុន្តែនាំមុខ ដោយសារមានគ្រាប់បាល់ច្រើនជាង៕ ប្រែសម្រួល: ពិសិដ្ឋ