ក្លិបម៉េនឆេស្ទ័រ យូណាយធីតបានត្រៀមខ្លួនធ្វើការដោះដូរ ដោយយកកីឡាករ ជេស លីងហ្គាដ (Jesse Lingard) បូករួមប្រាក់៤៥លានផោន ដើម្បីបញ្ចុះបញ្ចូលឲ្យក្លឹប Leicester លក់កីឡាករ ជែមស៍ ម៉ាដឌីសិន (James Maddison) ។
លោក អូឡេ ហ្គាន់ណា សូលស្យែរ (OIe Gunnar Solskjaer) អន្ទះសារចង់បញ្ចុះ បញ្ចូលក្លឹប Leicester ឲ្យលក់ខ្សែបម្រើអង់គ្លេស ម៉ាដឌីសិន មកចូលរួមនៅពហុកីឡដ្ឋាន Old Trafford ខណៈក្លឹបយូណាយធីតចាប់ផ្តើមដំណាក់កាលបន្ទាប់នៃគម្រោងកសាងក្រុម។
លោក សូលស្យែរ ត្រៀមបោះបង់ លិងហ្គាដ ដោយគ្រូបង្វឹកសញ្ជាតិន័រវ៉េសរូបនេះជឿថា ម៉ាដឌីសិន មានភាពស្រេកឃ្លានក្នុងការរកគ្រាប់បាល់និងមានទេពកោសល្យហើយស័ក្តិសម នឹងក្លឹបយូណាយធីត។
លីងហ្គាដ វ័យ២៧ឆ្នាំ ខកខានមិនបង្ហាញមុខនៅក្លឹបយូណាយធីតហើយទម្រង់លេងដ៏អន់នេះ ធ្វើឲ្យលោក ហ្គារ៉េត សាវហ្គេត (Gareth Southgate) ទម្លាក់កីឡាកររូបនេះចេញពីក្រុមជម្រើស ជាតិអង់គ្លេសនៅរដូវកាលនេះផងដែរ។
លិងហ្គាត ដែលយូណាយធីតវាយតម្លៃ៤០លានផោននោះ មិនបានចូលរួមជាមួយក្រុមទេក្នុង ៦ប្រកួតចុងក្រោយរបស់អង់គ្លេស ចាប់តាំងពីទាត់ប៉េណាល់ទីឈ្នះក្រុមស្វ៊ីសអំឡុងការប្រកួត ក្របខណ្ឌ Nations League វគ្គផ្តាច់ព្រ័ត្រនៅព័រទុយហ្គាល់កាលពីរដូវក្តៅឆ្នាំមុន៕ ប្រែសម្រួល: ពិសិដ្ឋ