យោងតាមរបាយការណ៍ កងទ័ពអាកាសអាម៉េរិកកំពុងត្រៀមបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនB-52 Stratofortressចំនួន៦គ្រឿង ទៅកាន់កោះឌីអេហ្គោហ្កាស្យា ដែលជាមូលដ្ឋាទ័ពអាម៉េរិកមួយនៅក្នុងមហាសមុទ្រឥណ្ឌា និងជាទីតាំងដែលអាចវាយប្រហារដល់ប្រទេសអ៊ីរ៉ង់។
មន្ត្រីអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មានCNNថា ក្រសួងការពារជាតិអាម៉េរិកនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់៦គ្រឿងទៅកាន់មូលដ្ឋាននៅ ឌីអេហ្គោ ហ្កាស្យា សំរាប់ប្រឆាំងអ៊ីរ៉ង់ បើសិនជាមានការបញ្ជាអោយធ្វើដូច្នេះ។
មូលដ្ឋាននេះនៅចម្ងាយ២.៣០០ម៉ាយខាងត្បូងចុងខាងត្បូងបំផុតនៃប្រទេសអ៊ីរ៉ង់តែអាចស្ថិតក្នុងរង្វង់វ៉ៃប្រហារបានយ៉ាងល្អសំរាប់បណ្តាយន្តហោះចាក់សាំងកណ្តាលអាកាស។កោះនេះជាកន្លែងឈប់សំចតតាមធម្មតាសំរាប់បណ្តាយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក។
វាជាទឹកដីអង់គ្លេសមួយតែ រដ្ឋាភិបាលអង់គ្លេសបានជួលកោះតូចច្រឡឹងនៅក្នុងមហាសមុទ្រឥណ្ឌានេះទៅអោយអាម៉េរិកចាប់តាំងពីឆ្នាំ១០៦៦។
ប្រធានាធិបតីអាម៉េរិកបាននិយាយកាលពីថ្ងៃអាទិត្យថា អាម៉េរិកត្រៀមវ៉ៃប្រហារលើគោលដៅ៥២របស់អ៊ីរ៉ង់ រួមមានទីតាំងវប្បធម៌សំខាន់ៗបើសិនជាអ៊ីរ៉ង់សងសឹកអាម៉េរិកចំពោះការសម្លាប់ មេបញ្ជាការកងកម្លាំងគូត លោកកាសេម សូឡេម៉ានីកាលពីសប្តាហ៍មុន។
ស្ថាបនាដោយក្រុមហ៊ុនBoeing យន្តហោះម៉ាស៊ីន៨B-52ជាយន្តហោះទម្លាក់គ្រាប់បែកធំបំផុតក្នុងយោធាអាម៉េរិក ដោយវាអាចផ្ទុកសព្វាវុធច្រើនមុខ រួមមានកាំជ្រួចបណ្តែត គ្រាប់បែកធម្មតា និងគ្រាប់បែកបញ្ជានាំផ្លូវដោយកម្មរស្មីឡាហ្សែរ និងសំខាន់បំផុត គ្រាប់បែកនុយគ្លេអ៊ែរ៕ប្រែមស្រួល៖វាសនា