​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបង​៖​បុរស​ម្នាក់​ស្រវឹងស្រា​ទៅ​ដេក​យក​ជើង​ទាំងពីរ​គង​លើផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​២​កំណាត់​និង​បាក់​ភ្លៅ​ហូរ​ខ្សោះ​ឈាម​រហូត​ស្លាប់​។​គ្រោះថ្នាក់​ចរាចរ​រថភ្លើង​កិន​ជើង​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​កើតឡើង​នៅលើ​ផ្លូវ​រទេះភ្លើង​មួយកន្លែង​ស្ថិតនៅ​ម៉ោងជាង​៤​ទាបភ្លឺ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​ទើប​មាន​គេ​ប្រទះឃើញ​នៅ​ចំណុច​ភូមិ​សង្កាត់​ទួ​កតា​ឯ​ក្រុង​បាត់ដំបង​។​

​លោក​ឆាង​វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​សព​ជនរងគ្រោះ​ឈ្មោះ​អ៊ុន​សុគន្ធា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​កាប់​ជ្រូក​នៅ​ក្រុមទី​៨​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​/​ខេត្តបាត់ដំបង​។​លោក​អធិការ​ក្រុង​បាន​ដកស្រង់​សំដី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​នៅវេលា​ម៉ោង​ប្រហែល​៩​ទៅ​ម៉ោង​១០​យប់​គេ​ឮ​ស៊ូ​សំឡេង​រទេះភ្លើង​បើកបរ​ពី​កើ​តទៅ​លិច​។​ជិះ​កាត់​តែ​មិនដឹង​រថ​បាន​កិន​ជនរងគ្រោះ​ដាច​ជើង​ទាំងពីរ​រហូត​ស្លាប់​ទេ​។​
​លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​សព​ដេក​ស្តូកស្តឹង​នៅ​កណ្តាលផ្លូវ​រទេះភ្លើង​នៅ​កន្លែងកើតហេតុ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​ខាងលើ​ដោយ​សព​ជនរងគ្រោះ​ដាច់​កជើង​ខាងស្តាំ​មួយ​កំណាត់​សាច់​ភ្លៅ​លើ​ក្បាលជង្គង់​មួយ​កំណាត់​,​រីឯ​ជើង​ខាងឆ្វេង​បាក់​ត្រឹម​ភ្លៅ​នឹង​ក្បាល​ខាងក្រោយ​រងរបួស​ធ្ងន់​។

​តាម​ការបញ្ជាក់​បានឱ្យ​ដឹងថា​សព​ត្រូវ​រទេះភ្លើង​ធ្វើដំណើរ​ទិសដៅ​ពី​ទិសខាងកើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាង​បាន​បុក​កិន​សព​តាម​ការបញ្ជាក់​បន្ថែម​ពី​ប្រជាពលរដ្ឋ​ថា​សព​ជនរងគ្រោះ​ស្រវឹង​ជោគជាំ​។​មក​ដេក​លើផ្លូវ​រទេះភ្លើង​ដោយ​ដាក់​ជើង​ទាំងពីរ​គង​លើផ្លូវ​រថភ្លើង​ទើប​រថភ្លើង​កិន​ដា​ចួ​ង​ពីរ​ហើយ​ហូរឈាម​រហូត​ខ្សោះ​ពី​ខ្លួន​ឋ​ទើប​ស្លាប់​តែម្តង​។​

​តាម​ការពិនិត្យ​ទៅលើ​សាកសព​គឺ​មិនមែនជា​ករណី​អំពើ​ឃាតកម្ម​ឡើយ​។​បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រូប​ថ​តៈ​សព​ជនរងគ្រោះ​ដាច់​ជើង​ទាំងពីរ​ថោ​យ​ស្រវឹងស្រា​ដេក​យក​ជើង​ដាក់​លើ​ថ្នល​រថភ្លើង​