សារជាតិរបស់ស្វារប៉ិលរប៉ូចណាស់ ហើយក៏ដៃរហ័សណាស់ដែរ។ ដូចនេះពេលនៅជិតវា គួរតែបង្កើនការប្រុងប្រយ័ត្នបន្តិច ចៀសវាងជួបបញ្ហាហួសចិត្តនឹកស្មានមិនដល់។
តួយ៉ាង អាស្វាក្បាលខូចមួយក្បាលបានឆក់យកវែនតាមីញូបពីយុវជនទេសចរបរទេសម្នាក់។ យុវជនដែលមានឈ្មោះថា ខន់ន័រ ខូមែន សាជិន (Connor Coman-Sargent) វ័យ ២៤ ឆ្នាំបានធ្វើដំណើរឆ្លងកាត់យូលូវ៉ាទូ (Uluwatu) កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីពេល ថ្មីៗនេះ ហើយក៏ជួបរឿងស៊យគួរឱ្យហួសចិត្ត។
តាមរយៈរូបភាពវីដេអូឃ្លីបដែលមិត្តភក្តិម្នាក់របស់ ខន់ន័រ ខូមែន សាជិន ថតបាន បង្ហាញពី សកម្មភាពស្វា ២ ក្បាលដើរលើដំបូលអគារ ខណៈទេសចរដើរឆ្លងកាត់យ៉ាងរហ័សរហួន។
ប៉ុន្តែ ខន់ន័រ ខូមែន សាជិន ស្រាប់តែមានអារម្មណ៍ចង់ថតស៊ែលហ្វីជាមួយស្វាទាំងនេះ ហើយខណៈពេលឈរបែរខ្នងដើម្បីព្យាយាមថតស៊ែលហ្វីស្រាប់តែស្វាមួយក្បាលកញ្ឆក់ វែងតាដែលគាត់កំពុងតែពាក់ ហើយរត់ឡើងលើ។
វាបានយកវែនតានោះពាក់លចុះលឡើងយ៉ាងយូរ ទម្រាំតែវាដាច់ចិត្តទម្លាក់ចុះមកដីវិញ៕ ប្រែសម្រួលៈខុម