ដោយៈប.ជ័យ/បន្ទាយមានជ័យ៖បុរសម្នាក់ផឹកស្រាស្រវឹងហើយបានយកគោយន្តគេបើកពេលយប់បណ្តាលឱ្យធ្លាក់ប្រឡាយបណ្តាលឱ្យស្លាប់អ្នកស្រុកបានប្រទះឃើញកាលពីម៉ោង៧ព្រឹក នៅថ្ងៃទី ៦ ខែមករាឆ្នាំ២០២០នៅចំណុចជិតព្រៃកាសខ្យាភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកសោម សារ៉េត អធិការរងនគរបាលរងក្រុងសិរីសោភ័ណបានឱ្យដឹងថា៖បុរសនោះមាន ឈ្មោះ វ៉ានសាមួនភេទប្រុសអាយុ២៨ឆ្នាំនៅភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។មុនពេលកើតហេតុនោះជនរងគ្រោះបានគៀងគរគ្នាផឹកស្រានៅវាលស្រែមានគ្នា៤នាក់៕S/
រូបថត៖ជនរងគ្រោះខ្លួនឯងឈ្មោះវ៉ានសាមួនភេទប្រុសអាយុ២៨ឆ្នាំនៅភូមិពង្រសង្កាត់កំពង់ស្វាយ(រូប៖ ប.ជ័យ)