ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ៖បុរស​ម្នាក់​ដែល​ប្រើ​អំពើ​ហឹ​ង្សា​រលើ​ប្រពន្ធ​ព្រោះ​យក​លេស​ភ្លើង​ប្រច័ណ្ឌ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​។​លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​បុរស​នោះ​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ម្ដុំ​ផ្សារ​រាត្រី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

​ជនសង្ស័យ​មាន ឈ្មោះ អ៊ូ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវជា​ប្ដី​ជនរងគ្រោះ​ឈ្មោះ លឹម ស្រី​វណ្ណ​ថា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​ដោយសារ​រឿង​ប្រច័ណ្ឌ​ប្រពន្ធ​នឹង​ប្រុស​ផ្សេង​ជនសង្ស័យ​បាន​ប្រើ​អំពើ​ហឹ​ង្សា​រ​ដល់​ថ្នាក់​វាយ​ធ្វើ​ទារុណកម្ម​ប្រពន្ធ​ជា​ញឹកញយ​ហើយ​លើក​នេះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​លោក​វរសេនីយ៍ឯក​ម៉ែន​ភិរម្យ​មេ​បញ្ចា​ការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​យុត្តិធម៌​បានឱ្យដឹងថា​ប្រពន្ធ​បាន​ប្តឹង​ចោទថា​ខ្លួន​ពុំ​អាច​ស៊ូទ្រាំ​និង​អំពើ​ព្រៃផ្សៃ​របស់​ប្តី​តទៅទៀត​ទេ​។​ឯការ​ប្រច័ណ្ឌ​នោះ​ក៏​មិន​សម​ហេតុផល​ឬ​មិន​ពិត​ឡើយ​។​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត៕S/

​រូបថត ៖ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ឈ្មោះ អ៊ូ សុភ័ក្ត្រ​ដែល​វាយ​ធ្វើ​ទារុណកម្ម​ប្រពន្ធ​ព្រោះ​ប្រច័ណ្ឌ​(​រូប ៖​ប​.​ជ័យ​)​