​គូស្នេហ៍​វ័យក្មេង​ជនជាតិ​រុស្ស៊ី មួយគូ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​និង​ផាកពិន័យ​ជា​ប្រាក់​ពីបទ​រួមភេទ យ៉ាង​អនាចារ​លើ​ឆ្នេរ​ខ្សាច់​ប៉ាត់​តា​យ៉ា ប្រទេស​ថៃ ទាំង​កណ្ដាល​ថ្ងៃ​ចែស​កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ​។

​ប៉ូលិស​ទេសចរណ៍​ថៃ និយាយថា ពួកគេ​បាន​ចាប់ខ្លួន​យុវជន​វ័យ ២៦ ឆ្នាំ និង​ស្រី​ស្នេហ៍​វ័យ ១៩ ឆ្នាំ​លើ​ឆ្នេរ​ខ្សាច់​ប៉ាត់​តា​យ៉ា​នៅ​ម៉ោង​ជា​បី​រសៀល​ថ្ងៃ​សៅរ៍​កន្លងទៅ​កណ្ដាលវាល​ដោយ​គ្មាន​កេរ្តិ៍ខ្មាស​។

​ពួកគេ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ហើយ​រង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​អនាចារ នៅ​ទីសាធារណៈ​។ ប៉ូលិស​បាន​ផាកពិន័យ​ពួកគេ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៥.០០០ បាត (១៦៦ ដុល្លារ​អាម៉េរិក​) ដែលជា​ការផាកពិន័យ​ខ្ពស់បំផុត​សម្រាប់​បទល្មើស​នេះ​។

​ប៉ូលិស​ទេសចរណ៍​បាន​គូសបញ្ជាក់ថា គូស្នេហ៍​នេះ​ស្រវឹងស្រា​ហើយដោយ​សារ​ឃើញ​ស្ងាត់ ល្អ​គ្មាន​មនុស្ស ហើយ​ម្យ៉ាង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ចង់​រួមភេទ​ពួកគេ​ក៏​ចាប់ផ្ដើម​រួមភេទ តែម្ដងទៅ​៕ ប្រែ​សម្រួលៈ​ខុម​