​ពិធីបុណ្យ​ទឹកកក​ប្រចាំឆ្នាំ​នៅ​ក្រុង​ហា​ពិន (Harbin) ប្រទេស​ចិន បានចាប់ផ្ដើម​យ៉ាង​អា​ធិ​ក​អាធ័ម ដោយមាន​ស្វាមីភរិយា​ជាច្រើន​គូ​តម្រង់​ជួរ​គ្នា​សម្រាប់​អាពាហ៍ពិពាហ៍​រួម​អ្នក​ហែល​ទឹក​ក្លាហាន ចុះ​ហែល​ទឹកកក និង​រាជវាំង​ទឹកកក​ផុស​ឡើង​ចេញពី​ដី​យ៉ាង​អស្ចារ្យ​។
​ ​
មិនតែប៉ុណ្ណោះ កាំជ្រួច​ត្រូវបាន​គេ​បាញ់​ច្រូងច្រាង​ជះ​ពន្លឺ​ភ្លឺ​ព្រាកៗ​ពេញ​មេឃ​ដើម្បី​ស្វាគមន៍ ពិធីបុណ្យ​នេះ​កាលពី​រាត្រី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ​។ កូនកំលោះ​និង​កូនក្រមុំ​រហូតដល់ ទៅ ៤៣ គូ​បាន​តម្រង់​ជួរ​គ្នា​រង់ចាំ​ចូលរួម​ក្នុង​អាពាហ៍ពិពាហ៍​រួម​ចំណែកឯ​ក្រុម​អ្នក​ហែល​ទឹក ក្លាហាន​លោត​ចូល​អាង​ទឹកកក​ក្នុង​ទន្លេ​សុង​ហ័​រ (Songhua River) ក្រោម​សីតុណ្ហភាព​ដក ៧ អង្សា​សេ​នៅពេល​រសៀល​។
​ ​
ពិធីបុណ្យ​ព្រិល​ទឹកកក​អន្តរជាតិ​ក្រុង​ហា​ពិន (Harbin International Ice and Snow Festival) ក្នុង​ខេត្ត​ហី​ឡុង​ជាំ​ង (Heilongjiang) ឆ្នាំនេះ​ត្រូវការ​ទឹកកក​រហូតដល់​ទៅ ១៧០.០០០ ម៉ែត្រគូប​ដែល​កម្មករ​ជាង ១០០ នាក់​បាន​កាត់​យកចេញ​ពី​ទន្លេ​សុង​ហ័​រ​។
​ ​
​អញ្ចឹង​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម