ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកលើកទី៥ របស់សមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញ បានបញ្ចប់ដោយភាពជោគជ័យ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ដែលក្នុងឱកាសពិធីបិទជាផ្លូវការនេះ ដោយមានការអញ្ជើញចូលរួម ពីលោក ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅក្នុងវិទ្យាល័យបឹងត្របែក។
លោក សំ សុខយី អគ្គលេខាធិការ សមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ ប្រព្រឹត្តទៅ ស្របតាមផែនការប្រចាំឆ្នាំ ២០២០ របស់សមាគមតេក្វាន់ដូ រាជធានីភ្នំពេញ ព្រមជាមួយនឹងការគាំទ្រពី មាតាបិតាសិស្សគុនគ្រប់ក្លិប។ សមាគមតេក្វាន់ដូ រាជធាន៍ភ្នំពេញ មានសមាជិកទាំងអស់ ចំនួន ១៤ ក្លិប ដែលកំពុងមានសកម្មភាព ជាមួយក្លិបជាច្រើនផ្សេងទៀត ក្រោមការគ្រប់គ្រង របស់ខេមរសហព័ន្ធតេក្វាន់ដូ។
លោកបានបន្តថា សម្រាប់ការប្រកួតកឆ្នាំនេះមានក្លិបចូលរួមចំនួន៩ មានប្រតិភូ គ្រូបង្វឹក កីឡាករ- កីឡាការីនីចំនួន៨៨នាក់ ក្នុងនោះមានកីឡាការិនី៣១។ ក្លិបចូលរួមដូចជា វ៉េស្ទឡាញន៍ទួលទំពួង វ៉េស្ទឡាញន៍ដូនពេញ វ៉េស្ទឡាញន៍ទួលស្វាយព្រៃ វ៉េស្ទឡាញន៍ចំការដូង ប៊ូយ៉ុងកូនខ្មែរ វិទ្យាល័យបឹងត្របែក វិទ្យាល័យហ៊ុន សែន ពាមជីកង (ខេត្តកំពង់ចាម) វ៉េស្ទឡាញន៍ផ្សារតូច និងវ៉េស្ទឡាញន៍ច្បារអំពៅ។
ការប្រកួតនេះ កីឡាករ កីឡារិនីគ្រប់រូប និងការផ្តល់ពិន្ទុ យ៉ាងយុត្តិធម៌ ពីសំណាក់គណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល និងសហការីគ្រប់ផ្នែក យើងទទួលបានលទ្ធផលបច្ចេកទេសល្អប្រសើរ ជាផ្លែផ្កា គួរជាទីមោទនភាព សម្រាប់ក្លិបនីមួយៗ ដែលចូលរួម៕v