ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
សហព័ន្ធ​ខ្មែរ​ហែល​ទឹក នឹង​បញ្ជូន​កីឡាករ វ័យក្មេង​មួយរូប ទៅ​ហ្វឹកហាត់ ព្រមទាំង​បណ្តុះបណ្តាល រយៈពេល​មួយឆ្នាំ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​បន្ថែមទៀត នៅ​ខេត្ត​ភូ​កេ​ត ក្រោម​អាហារូបករណ៍ FINA “FINA Scholarship” ។​

​លោក ហែម គិរី អគ្គលេខាធិកា នៃ​សហព័ន្ធ បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ នឹង​បញ្ជូន​កីឡាករ​ហែល​ទឹក វ័យក្មេង ផាន សុវណ្ណ​ណា​រុន ម៉ុង​ត្រុ​ស ជា​កីឡាករ វ័យក្មេង ទើបតែ​មាន​អាយុ ១៥ ឆ្នាំ តែប៉ុណ្ណោះ ឲ្យ​ទៅ ហ្វឹកហាត់ នៅ​ប្រទេស​ថៃ មួយឆ្នាំ​ពេញ ក្រោម​អាហារូបករណ៍ របស់​សហព័ន្ធ​ហែល​ទឹក​អន្តរជាតិ ។ ការបញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​នេះ​ក្នុងការ​បំណង​ចូលរួម​ការប្រកួត​កីឡាហែលទឹក​អន្តរជាតិ​នានា​។​

​កីឡាករ​ហែល​ទឹក វ័យក្មេង ផាន សុវណ្ណ​ណា​រុន ម៉ុង​ត្រុ​ស គឺជា​កីឡាករ ស្ថិតក្នុង​ក្រុម​ជ​ម្រើ​ជាតិ របស់​សហព័ន្ធ ប្រសិនបើ​រូបគេ ទទួលបាន​ការហ្វឹកហាត់ ល្អប្រសើរ​នោះ សហព័ន្ធ នឹង​បន្ត​ឲ្យ​គេ​ធ្វើការ រហូតដល់​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា SEA GAMES ២០២៣​។ កន្លែង​ដែល ផាន សុវណ្ណ​ណា​រុន ម៉ុង​ត្រុ​ស ចេញទៅ​ហ្វឹកហាត់​នោះ គឺ​គឺជា​កន្លែង​ដែល​កីឡាករ​-​កីឡាការិនី ហែល​ទឹក​ឆ្នើម​របស់​កម្ពុជា គឺ​កីឡាករ ហែម ថុ​ន​ពន្លឺ និង​កីឡាការិនី ហែម ថុ​ន​វិ​ទី​នី ធ្លាប់​ទៅ​ហាត់​នៅ​ទីនោះ រយៈពេល​មួយឆ្នាំ​ដែរ ។​

​លោក​បាន​បន្តថា ការបញ្ជូន​ទៅ​លើក​នេះ ដោយបាន​សុំ​គោលការណ៍ ពី​លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បន្ទាប់ពី​សហព័ន្ធ បន្ត​សុំ​គោលការណ៍​ពី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ជួប​ឧបត្ថម្ភ ដល់​កីឡាករ​វ័យក្មេង​ថែមទៀត​៕v

កីឡាករ​ ផាន​សុវណ្ណ​ណា​រុន ម៉ុង​ត្រុ​ស​