ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កាលពី​ថ្ងៃទី​៥​និង​៦ ខែ មករា ឆ្នាំ​២០២០ មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​ទៅសួរសុខទុក្ខ​អ្នករបួស និង​បញ្ជូន​សព​កម្មករ​រង​គ្រោះ​បាក់​អគារ​កំពុង​សាងសង់​នៅ​ខេត្ត​កែប​។ កាលពី​ថ្ងៃទី​៦​ខែមករា​ដែរ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នេះ ក៏បាន​នាំ​អំណោយ​ទៅជូន​គ្រួសារ​ជនរងគ្រោះ​ដល់ផ្ទះ ស្ថិតនៅ​ភូមិ​ដង​ត្រាង​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក លោកស្រី​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា​ប្រចាំ​មណ្ឌល​ខេត្តបន្ទាយមានជ័យ លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ស្រុក បាន​អ​ញ្ចើ​ញ​ចុះ​សួរ​សុខ​ទុក ដល់​គ្រួសារ​នៃ​សព​និង​អ្នករបួស​ក្នុង​ឧ​ប​ទ្ទ​ហេតុ​រលំ​អាគារ​កំពុង​សាងសង​នៅ​ខេត្ត​កែប កាលពី​ល្ងាច​ថ្ងែ​ទី​៣ ខែមករា ឆ្នាំ​២០២០ កន្លង​ថ្មីៗ​នេះ​។​

​សូមបញ្ជាក់ថា​ជនរងគ្រោះ​ស្លាប់ និង​របួស ចំនួន​៩​នាក់​គឺមាន​ពីរ​គ្រួសារ​ធំៗ ដែល​ទីលំនៅ​ក្នុងភូមិ​ដង​ត្រាង​តែមួយ​នា​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​គ្រួសារ​ទី​១ -​មាន​សមាជិក​ចំនួន​៧ នាក់ ក្នុងនោះ​ជនរងគ្រោះ​ស្លាប់​ស្លាប់​៤​នាក់ របួស​៣​នាក់ ។ និង​គ្រួសារ​ទី​២ – មាន​សមាជិក​២​នាក់ ហើយ​រងរបួស​ទាំង​២​នាក់​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទី​១-​ឈ្មោះ ឆន ផ្ល​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ទី​២ ឈ្មោះ ឆន ចាន់ណា ភេទ​ស្រី អាយុ ២៦​ឆ្នាំ​។ ទី​៣- ឈ្មោះ ពេញ សុផល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ទី​៤-​ឈ្មោះ ពេញ សា​វី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​។ អ្នក​ទាំង​៤​ខាងលើ​ជា​សាច់​ញា​ត្តិ​បងប្អូន​នឹង​គ្នា​។ ឯ​៥​នាក់​ទៀត​រងរបួស ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក អ៊ុ រាត្រី ក្នុងនាម​កាកបាទក្រហម​ខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត សូម​ចូល រួម​រំលែក​មរណៈទុក្ខ ដល់​ក្រុម​គ​ញ​រួ​សារ​សព​ដែលមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ក្រៃលែង ដែល​បាន​បាត់បង់​កូន កូនប្រសារ ចៅ ដែលជា​ទីស្រឡាញ់​របស់​គ្រួសារ​បងប្អូន​រងគ្រោះ ។ ក្នុងការ​ចុះមក​សាកសួ​រ​សុខទុក្ខ ក៏បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​ខេត្ត មក​ផ្តល់ជូន​គ្រួសារ​សព រួមមាន​អង្ករ​២០០ គីឡូក្រាម ត្រីខ ៨០​កំប៉ុង មី​៨​កេស ទឹកស៊ីអ៊ីវ ២៤​ដប ទឹកក្រូច​១៥​កេស ទឹក​សុទ្ធ​១៥​កេស និង​ថវិការ ២​លាន​រៀល ។​

​ដោយឡែក​ថវិកា​មួយចំនួនទៀត​បានមក​ពីរ សាលាខេត្ត​បន្ទាយមានជ័យ និង​កា​ររ​ឌ​អង្គាស​ពី​លោក លោកស្រី សមាជិក​ព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរ​ស្រុក ឃុំ សរុប​ប្រមាណ​៥​លាន បន្ថែមទៀត​។​

​នា​ថ្ងៃ​ដដែល​នេះ​ផងដែរ អស់លោក លោកស្រី ក៏បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែរ​សព​និង​បូជាសព​តាមបែប​ព្រះពុទ្ធសាសនា​ផងដែរ​៕ ល​