ដោយ: ចាន់តូ / ភ្នំពេញ: នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងព្រហ្មទណ្ឌកំរឹតស្រាល ស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យ បន្ថែម១នាក់ ឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ316254263 ពាក់ពន្ធ័ករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
កាលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនសង្ស័យឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន-តៃវ៉ាន់ មុខរបរ បើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ(បាត់)។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាមួយចំនួន៖ អាវុធខ្លី០២ដើម (ទី១-ម៉ាក ZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧, ទី២-ម៉ាកឡុកអីទ្រីស លេខ PAD529 ពណ៌ខ្មៅ, បង់២គ្រាប់១៨គ្រាប់, សំបកគ្រាប់៣៥គ្រាប់), លិខិតឆ្លងដែន០៤, ម្ស៉ៅសថ្លា ៤៨ដប់ជ័យ, ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់, ក្រាមសថ្លា ១កូនថង់តូច, ម្ស៉ៅម៉ដ្ឋពណ៌ស១កញ្ចប់តូច, ម្ស៉ៅពណ៌ក្រាមសថ្លា ៣០៧ដបតូច, ថ្នាំគ្រាប់ពណ៌ទឹកក្រូច១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោកន្លះដបជ័យ, ម្ស៉ៅម៉ដ្ឋពណ៌ទឹកក្រូចកន្លះថង់ធំ, ម្ស៉ៅម៉ដ្ឋពណ៌ទឹកដោះគោ១ថង់ធំ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ ល