តើអ្នកមានដឹងទេថា គ្រាន់តែញ៉ាំម្ទេសទៀងទាត់ ប្រហែលជាអាចជួយឲ្យមានអាយុវែងបាន។ ដូច្នេះគ្រប់គ្នាគួរតែព្យាយាមបន្ថែមម្ទេសខ្លះទៅក្នុងរបបអាហារផង។ ការញ៉ាំម្ទេសមិនគ្រាន់តែ ប្តូររសជាតិអាហារទេ តែការញ៉ាំវាច្រើនក៏អាចជួយឲ្យអាយុវែងជាងមុន និងមានសុខភាព កាន់តែល្អជាងមុនដែរ។
យោងទៅតាមការសិក្សាជាច្រើននាសម័យបច្ចុប្បន្នបានស្រាវជ្រាវឃើញប្រយោជន៍ចំពោះសុខភាពជាច្រើននៃការញ៉ាំម្ទេស។ គ្រឿងផ្សំធ្វើម្ហូបមួយនេះត្រូវបានគេប្រាប់ថាមានផ្ទុកទៅដោយ សារធាតុគីមីជាច្រើនដែលមានប្រយោជន៍ដូចជា ប្រឆាំងនឹងមេរោគ និងមានអង់ទីអុកស៊ីដង់ ផងដែរ។ អ្នកវិទ្យាសាស្ត្រជនជាតិចិនបានឲ្យដឹងថា ការញ៉ាំម្ទេសច្រើនៗអាចបន្ថយការ ឆាប់ស្លាប់បាន។
ការសិក្សាមួយដែលធ្វើឡើងដោយ University of Vermont (UVM) ដែលមានជនជាតិអាមេរិក ច្រើនជាង ១៦០០០នាក់ ហើយក៏មានការតាមដានទៅលើរបៀបរស់នៅ និងសុខភាពរបស់ ពួកគេរយៈពេល ២៣ឆ្នាំផងដែរ។ អ្នកចូលរួមសិក្សាទាំងអស់ត្រូវបានបែងចែកជាក្រុមទៅតាម ចំនួនម្ទេសដែលពួកគេបានញ៉ាំដែរ។ អ្នកចូលរួមដែលបានញ៉ាំម្ទេសច្រើនៗឃើញថាមិនងាយ ស្លាប់ឡើយ ដោយសារតែពួកគេមានកម្រិតសារធាតុផ្តល់ប្រយោជន៍ល្អដល់សុខភាពច្រើន៕ ដោយៈ health.com.kh