ស្នាមខួចនៅខ្នងគឺជាស្នាកស្នាមប៉ុណ្ណោះដែលស្ថិតនៅផ្នែកចង្កេះ ឬនៅពីលើកំប៉េះគូថតែម្តង។ វាត្រូវបានបង្កើតឡើងដោយសរសៃចងខ្លីមួយដែលភ្ជាប់ពីឆ្អឹង Superior Illiac Spine ដែលជា គែមខាងក្រៅនៃឆ្អឹងអាងត្រគាកនិងស្បែករបស់អ្នក។ ស្នាមខួចនេះច្រើនតែត្រូវបានគេ ភ្ជាប់ទំនាក់ទំនងនឹងសម្រស់របស់មនុស្សស្រី។ យ៉ាងណាមិញ អ្នកមិនអាចបង្កើតស្នាមខួច បែបនេះតាមរយៈការហាត់ប្រាណបានឡើយ ដោយសារតែវាមិនមែនជាសាច់ដុំដែលរឹង។
ស្នាមខួចនេះជាទូទៅត្រូវបានគេរកឃើញកើតចេញពីហ្សែនប៉ុន្តែមិនមានអំណះអំណាងបញ្ជាក់ រឿងនេះនៅឡើយទេ។ វាត្រូវបានគេស្រាវជ្រាវតិចតួចណាស់ ដូច្នេះអ្នកវិទ្យាសាស្ត្រក៏មិន ប្រាកដថាតើហ្សែនអ្វីដែលជាប់ទាក់ទងនឹងការកើតស្នាមខួចនេះដែរ។
មានជំនឿជាច្រើនអំពីស្នាមខួចនៅចំកណ្តាលខ្នង ថាមានប្រយោជន៍ចំពោះជីវិតផ្លូវភេទ។ ឧទាហរណ៍ អ្នកខ្លះនិយាយថា ស្ត្រីដែលមានស្នាមខួចនៅខ្នងអាចងាយនឹងទទួលបានការដល់ កំពូលនៃការរួមភេទដោយសារតែសញ្ញាមួយនៃរបត់ឈាមរត់ល្អនៅតំបន់អាងត្រគាក។ ខ្លះទៀតនិយាយថា មនុស្សស្រីជាពិសេសអាចទទួលបានការឈានដល់ចំណុចកំពូល ដោយគ្រាន់តែដៃគូរួមភេទសង្កត់ពីលើស្នាមខួចនេះ។
យ៉ាងណាមិញ មិនមានការស្រាវជ្រាវណាមួយគាំទ្រដល់ជំនឿនេះឡើយ។ ស្នាមខួចនៅខ្នង បង្កឡើងដោយសរសៃចងឆ្អឹងដែលជាប់ពីឆ្អឹងទៅស្បែក។វាក៏គ្មានអ្វីត្រូវធ្វើជាមួយនឹងរបត់ឈាមនៅតំបន់នេះដែរ។ រឿងមួយដែលមានការគាំទ្រនោះគឺថា មនុស្សតែងតែចាប់អារម្មណ៍ ស្ត្រីដែលមានស្នាមខួចនៅខ្នងបែបនេះ៕ ដោយៈ health.com.kh