ឧបករណ៍កសិកម្ម និងគ្រឿងឈើ ដែលត្រូវបានជីករកឃើញនៅឃុំហាយមិនខូវស្រុកជីនឈួន មានអាយុកាលជាង ៥៣០០ ឆ្នាំហើយ ។ នេះបានបង្ហាញឱ្យឃើញពីប្រភពដើមនៃចម្លាក់ឈើ ស្រុកជីនឈួន ។
តាមកំណត់ត្រាប្រវត្តិសាស្ត្រនិងលទ្ធផលសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការ បាន ឱ្យដឹងថា នៅសម័យថាង និងសុងនៃប្រទេសចិន សិប្បកម្មចម្លាក់ឈើស្រុកជីនឈួនបានឈានដល់ កម្រិតខ្ពស់ និងមានឈ្មោះល្បីល្បាញហើយ ។ ឆ្លងតាមដំណើរអភិវឌ្ឍន៍រយៈពេល យ៉ាងវែង ចម្លាក់ឈើស្រុកជីនឈួនបានក្លាយទៅជាសិប្បកម្មចម្លាក់ឈើជនជាតិភាគតិច ដែលមានលក្ខណៈតំណាងពិសេសក្នុងតំបន់និរតីចិន ។
ប៉ុន្មានឆ្នាំមកនេះ គម្រោងថែរក្សា និងផ្សព្វផ្សាយសិប្បកម្មចម្លាក់ឈើស្រុកជីនឈួនបាន ទទួលសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់ ។ស្នាដៃចម្លាក់ឈើស្រុកជីនឈួនតែងតែទទួលរង្វាន់ ថ្នាក់ជាតិ និងត្រូវដាក់តាំងពិព័រណ៍នៅក្រៅប្រទេសចិន ។ មណ្ឌលស្វយ័តជនជាតិតៃ តាលី ខេត្តយូនណានបានបង្កើតមជ្ឈមណ្ឌលទទួលបន្ត និងផ្សព្វផ្សាយពីសិប្បកម្មចម្លាក់ឈើមួយ ចំនួន ដែលបានផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍នៃសិប្បកម្មប្រពៃណីនេះក្នុងសម័យទំនើប ៕ ដោយ ឈីន ម៉ឺងលីន