ទាំងអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិក ត្រូវតែគោរពកិច្ចព្រមព្រៀងមួយដែលតំរូវអោយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ រក្សាការពារទីតាំងវប្បធម៌ នេះបើតាមទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទទី០៦មករា ក្រោយពីប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំគំរាមវាយប្រហារទីតាំងបេតិកភណ្ឌវប្បធម៌របស់អ៊ីរ៉ង់។
អគ្គនាយកអង្គការយូណេស្កូ(UNESCO)លោកអូដ្រេ អាហ្សូឡេ និយាយរំលឹកថាទាំងរដ្ឋាភិបាលក្រុងតេអេរ៉ង់និងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១០៧២មួយដែលហាមប្រាមបណ្តារដ្ឋចាត់វិធានការដោយចេតនាណាមួយ ដែលអាចធ្វើអោយខូចខាតដោយផ្ទាល់ឬ ដោយប្រយោលលើបេតិកភណ្ឌវប្បធម៌និងធម្មជាតិនៃផ្សេងទៀត។
នៅថ្ងៃ៦មករាដដែល រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោកម៉ាក អ៊ីសភើ បានព្យាយាមសម្រាលកំហឹងនិងការព្រួយបារម្ភរបស់អន្តរជាតិ ដោយបានច្រានចោលការវាយប្រហារដោយយោធាលើទីតាំងវប្បធម៌នៅអ៊ីរ៉ង់ បើសិនជាជម្លោះជាមួយអ៊ីរ៉ង់កាន់តែកើនឡើង ទោះជាលោកត្រាំបានគំរាមធ្វើដូច្នេះ៕ប្រែសម្រួល៖វាសនា
លោកអ៊ីសភើ បានទទួលស្គាល់ថា ការវាយប្រហារលើទីតាំងវប្បធម៌ដែលគ្មានតំលៃយោធានឹងជាបទឧក្រិដ្ឋសង្គ្រាម ទោះជាប្រធានាធិបតីត្រាំ និយាយថាទីកន្លែងដូច្នេះនឹងជាគោកដៅស្របច្បាប់