ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី នា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានរៀបចំ​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សាលាខេត្ត ស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ​/​អង្គភាព និង​មន្ត្រីរាជការ​សាលាខេត្ត អាជ្ញាធរ​ក្រុង​ស្វាយរៀង មន្ត្រីរាជការ​នៅ​ទូទាំង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និវត្តន៍​ជន និង​បងប្អូន​ប្រជា​ជា​ពលរដ្ឋ សរុប​ប្រមាណ​ជាង​៤.០០០​នាក់​។​

​ក្នុងឱកាស​នោះ លោក​ម៉ែន វិបុល អភិបាលខេត្ត​បាន​អាន​សុន្ទរកថា របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកបដោយ​អត្ថន័យ និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ចែក​អំណោយ​ជូន​ដល់​និវត្តន៍​ជន ចំនួន ២០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល និង​ឃី​តម្នាក់​១​កញ្ចប់​៕ ល​