ក្រុមហ៊ុន Samsung និង LG នឹងបង្ហាញទូទឹកកកឆ្លាតប្រើបច្ចេកវិជ្ជា AI ជួយណែនាំមុខម្ហូបត្រូវធ្វើផ្អែកតាមគ្រឿងផ្សំមានខាងក្នុង

520
ចែករម្លែក

ក្រុមហ៊ុន Samsung និង LG នឹងប្រជែងគ្នាជាមួយនឹងទូទឹកកកឆ្លាតវៃថ្មីរបស់ពួកគេ ដែលស្កែននៅខាងក្នុងទូទឹកកកនិងផ្តល់យោបល់អំពីមុខអាហារត្រូវធ្វើ នៅពិព័រណ៍ CES ២០២០ នាសប្តាហ៍នេះ។

ទូទឹកកកឆ្លាតវៃរបស់ក្រុមហ៊ុនទាំងពីរគឺប្រើបច្ចេកវិជ្ជា AI ដែលមិនត្រឹមតែស្គាល់អាហារនៅខាងក្នុងនិងបញ្ជូនព័ត៌មានអាប់ដេតថ្មីតាមស្មាតហ្វូនប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់យោបល់អំពីមុខម្ហូបត្រូវធ្វើ ដោយផ្អែកលើគ្រឿងផ្សំដែលមាននៅខាងក្នុងទៀតផង។

នេះមានន័យថាអ្នកប្រើប្រាស់ទូទឹកកកឆ្លាតរបស់ Samsung និង LG នឹងទទួលបានជំនួយបន្តិចបន្តួចក្នុងការរៀបចំផែនការចម្អិនអាហារ។

បច្ចេកវិជ្ជានេះគឺជាជំហានមួយផ្សេងទៀតឆ្ពោះទៅរកផ្ទះបាយស្វ័យប្រវត្តិកម្មនាពេលអនាគត ដែលអ្នកប្រើប្រាស់មិនចាំបាច់គិតពីពេលវេលាញ៉ាំអាហារទេ ពីព្រោះម៉ាស៊ីនធ្វើវាទាំងអស់សម្រាប់លោកអ្នក៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម