ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​នេះ​ក្នុង​បរិវេណ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តក្រចេះ​បានរៀបចំ​ពិធី​អបអរសាទរ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​ឆ្នាំ​នៃ​ជ័យជម្នះ​៧​មករា ។​គឺជា​ខួប​៤១​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជម្នះ​៧​មករា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​បាន​រួច​ផុតពី​ចង្កូម​មច្ចុរាជ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​របប​ដឹកនាំ​ដោយ​ក្រុម​ប្រល័យពូជសាសន៍​ប៉ុលពត​ដ៏​សែន​ឃោរឃៅ​។

សម្រាប់​ខេត្តក្រចេះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប្រារព្វ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា​១៩៧៩=៧​មករា​២០២០​ក្នុងន័យ​រំលឹក​ដឹងគុណ​ណូ​បការៈ​កម្មាភិបាល​យុទ្ធជន​យុទ្ធ​នារី​ដែល​បានធ្វើ​ពលី​ជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ប្តូរ​យក​នូវ​សន្តិភាព សេរីភាព ជូន​ជាតិ​មាតុភូមិ ។​

ពិធី​ធ្វើឡើង​ក្រោម​អ​ធីប​តី​ភាព​លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តក្រចេះ រួម​លោក​,​លោកស្រី​អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ក្នុង​ខេត្ត រួម​និង​ការចូលរួម​ពី​ប្រតិភូ​ប្រទេស​វៀតណាម ខេត្ត ប៉ិ​ញ​ភឿ​ក និង​ខេត្ត ប៉ិ​ញ យឿ​ង ៕S/​