ដោយៈប.ខុន/ភ្នំពេញ ៖ ក្នុងឱកាសជាអធិបនៃតីពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ ទិ វា ជ័យជម្នះ៧ មករា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮខេត្តកណ្តា ល លោកលឹម គានហោបាន ប្រកាសផ្តល់ ចំណងដៃជាផ្លូវ ក្រាល កៅ ស៊ូ ប្រវែង ១២ គីឡូម៉ែត្រ នៅ ក្នុង ឃុំ ចំនួន ៣នៃ ស្រុក ពញាឮ និង សាងសង់ អគារស្នាក់ ការ គណ បក្ស ប្រជាជន កម្ពុជា ស្រុក ពញាឮ ។

លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម អនុប្រធាន ក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និង ជាប្រធានគណ:ពង្រឹងមូល ដ្ឋានស្រុកពញាឮនៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២០បាន អញ្ជើញធ្វើជាអធិប តីក្នុ ង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ៧ មករា ដែលប្រារព្វ ឡើង នៅ ស្នា ក់ការ គណ បក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល ។

នៅក្នុងឱកាសនេះលោករដ្ឋមន្ត្រីបានអាននូវខ្លឹមសារស្នូលសំខាន់ៗ នៃទិវា ជ័យជម្នះ៧មករានិង លទ្ធ ផលនៃសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា។

អង្គពិធីបានអប អរ សាទរ យ៉ាងក្លៀវ ក្លាដល់ ទិវាជ័យជម្នះ៧ មករាដែលធ្វើឲ្យ ប្រទេស ជាតិ និងប្រជាជន មាន ជីវិតរស់រានឡើងវិញ ក្រោមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុ ជា បាននាំប្រទេសជាតិ មាន សុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់ វិស័យក្នុងជំហាន ដ៏ស្វា ហា ប់ និងប្រកបដោយមោទនភាព។

អង្គពិធីទាំងមូលបានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាត នូវ សុខសន្តិភាពសម្រាប់បន្តការកសាងនិងអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើន កា ន់ តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណ សន្តិភាព ។

នៅចុងបញ្ចប់នៃអង្គពិធី លោកលឹម គានហោ បានប្រកាសផ្តល់ផ្លូវក្រាល កៅស៊ូប្រវែង១២គីឡូម៉ែត្រជាចំណងដៃឆ្នាំ ថ្មី ជូនដល់ឃុំចំនួនបី ដែលរួមមាន ឃុំ ឈ្វាំ ង ជ្រៃលាស់និងឃុំភ្នំបាតនិង ជួយសាងសង់ ស្នាក់ ការ គណបក្ស ប្រជាជន កម្ពុ ជា ស្រុក ពញាឮ ថ្មី ដែលគិតជាទឹកប្រាក់ស្មើប្រមាណជា៨០ម៉ឺនដុល្លារ៕B/