ដោយ:វ៉ៃកូ/ស្វាយរៀង ៖ នៅវេលាម៉ោង ២២និង១០ នាទីយប់់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន១៤នាក់រថយន្ដចំនួន០៣គ្រឿង ម៉ូតូចំនួន០៤គឿង ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតសហការជាមួយកម្លាំងមន្ទីរយុត្តិធម៌រាជអាវុធហត្ថខេត្ត ចំនួន០៥នាក់ រថយន្ដចំនួន០២គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈនៅក្នុងករណីនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់
១/ឈ្មោះ ឈួ សុផាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដមានស្រុកកំណើត ភូមិអូតាគាំ ឃុំទួលតាឯក ស្រុក ស្វាយប៉ោ ខេត្តបាត់ដំបងបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងរហូតដល់វេលាម៉ោង ០៤:៥១នាទី ព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០ ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ទៀត
១/ឈ្មោះ អ៉ីវ ចាន់រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានស្រុកកំណើត ភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថាៈសមត្ថកិច្ចបាន ចាប់យកវត្ថុតាងរួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លា ១៤កញ្ចប់(ធំ៦តូច ៨កញ្ចប់)
២/ទូរស័ព្ទដៃ ៦គ្រឿង
៣/ជញ្ជីងថ្លឹងថ្មាំញៀន ចំនួន០១ គ្រឿង
៤/លោហៈធាតុពណ៌លឿង (កងដៃ)០១វង់
៥/ប្រាក់ដុល្លារ ០១ដុល្លា
៦/ប្រាក់រៀល=១២៣.០០០រៀល
៧/ប្រាក់ដុង ៣០០.០០០ដុង
៨/សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿង បញ្ជូនទៅមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តចាត់តាមនីតិវិធី៕B/