ដោយៈគ្រញួង/បាត់ដំបង ៖ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនស្រុកបាណន់នាព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២០ នាយឧត្តមសេនីយ៍សន្តិបណ្ឌិតសុខផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់មានប្រសាសន៍ថា “បើយើងចាស់ៗជំនាន់មុនមិនរំលឹកថ្ងៃ៧មករា១៩៧៩ឱ្យកូនចៅដឹងទេខ្លាចរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី”។
លោកប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់បានណែនាំសមាជិក សមាជិកាជាង
៤៥០នាក់ដែលចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៤១ទិវាជ័យជម្នះ(៧.១. ៧៩-
៧.១.២០) ថាខ្លឹមក្នុងសុន្ទរកថារបស់សម្តេចតេជោហ៊ុន សែនប្រមូលផ្តុំក្នុងរយៈពេល៤១
ឆ្នាំនៃថ្ងៃរំដោះប្រទេសជាតិពីរបបអាវខ្មៅ គឺដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាជ័យជម្នះ(៧.១. ៧៩-៧.១.២០) រំលឹកពីការលំបាកលំបិននៃរបបប្រលឹយពូជសាសន៍រយៈ
ពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលកាប់សម្លាប់ប្រជាជនឯងអសរាប់លាននាក់ក្នុងនោះក្មេងៗដែលមានអាយុក្រោម៤០ឆ្នាំមិនបានដឹង មិនដែលជួបប្រទះទេ។ ដូច្នេះបើយើងចាស់ៗមិនបានរំលឹកពីប្រវត្តិសាស្ត្រដ៍សែនជូរចត់ទេ គឺយើងខ្លាចរបប្រល័យពូជវិលត្រឡប់ទៅរកប្រវត្តិសាស្ត្រចាស់វិញ។ក្នុងខ្លឹមសាររបស់សម្តេចតេជោហ៊ុនសែនថ្វីត្បិតទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញក្តីក៍ប៉ុន្តែពួកជ្រុលនិយមនៅក្នុងនិងក្រៅប្រទេសមិនបានបញ្ឈប់សកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប៉នោះទេបើសិនជាការយល់ដឹងរបស់យើងចុះទាបវាអាចធ្វើឱ្យចលនាអាក្រក់នេះវិលមកម្តងទៀត។ដូច្នេះគណបក្សប្រជាជនកម្ពុជាត្រូវរំលឹកឡើងវិញទិវាជ័យជម្នះ៧មករារាល់ៗឆ្នាំ។ ដូច្នេះយើងម្នាក់ៗត្រូវចាត់ទុកថ្ងៃ៧មករាគឺជាមាតាទី២របស់យើងដោយសារមានថ្ងៃ៧មករាទើបយើងអាចមានមុខមកជួបជុំនៅទីនេះ។
លោករដ្ឋលេខាធិករបានបញ្ជាក់ថា ក្នុងេយៈពេល៤១ឆ្នាំអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍មានរឿងច្រើនណាស់មិនអាចរៀបរាប់អស់ទេ។ដូច្នេះយើងដែលជាជីដូនជីតា ជាឪពុកម្តាយត្រូវរំលឹករឿងក្នុងរបបអាវខ្មៅឱ្យកូនចៅជំនាន់ក្រោយបានដឹង បានយល់គ្រប់ៗគ្នា។បើក្មួយៗមានលទ្ធភាពអាស្រាវជ្រាវតាមសៀវភៅដែលជាឯកសារប្រវត្តិ
សាស្ត្រមិនត្រូវឱ្យពួកបរទេសដែលបាមចុះមកស្រាវជ្រាវប្រទេសខ្មែរក្នុងរបបនេះ។បច្ចុប្បន្ន
កូនខ្មែរអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន។បើគ្មានសម្តេចទេខ្មែរនឹងខ្មែរវាយគ្នាមិនចេះចប់ព្រោះពួកបរទេមិនចង់ឱ្យខ្មែរនិងខ្មែរបានសុខសន្តិភាពទេគឺពួកគេចាក់រុកឱ្យខ្មែរឈ្លោះប្រកែកគ្នាទើបពួកវាងាយគ្រប់គ្រង។
ក្នុងពិធីនេះដែរលោកប្រធានក្រុមការថារប្រគលជូនប្រតិទិនសន្លឹកនិងតាំងលើតុក្នុងម្នាក់ៗ២ក្បាល៕B/