នៅពេលនាង ត្រឹន វ៉ាន់អាញ់ ត្រឡប់មកផ្ទះវិញជាលើកដំបូងក្រោយទទួលការវះកាត់កែសម្ផស្ស ម្តាយរបស់នាងបានបដិសេធមិននិយាយជាមួយនាងអស់រយៈពេលមួយខែ ហើយសាច់ញាតិរបស់នាងមិនអាចចំណាំនាងបានទេ។
ប៉ុន្តែនារីអាយុ ២២ ឆ្នាំរូបនេះនិយាយថា នាងគ្មានវិប្បដិសារីនោះឡើយ។
បង្ហោះលើបណ្តាញសង្គមចែករំលែកបទពិសោធន៍នៃការវះកាត់របស់នាង នាងត្រឹនមកពីវៀតណាមបានសារភាពថា នាងពីមុនតែងមានការខ្មាស់អៀន និងមិនស្រណុកចិត្តឡើយ ដោយសារតែនាងមានច្រមុះធំរដិបរដុបនិងចង្កាតឿ។
នាងបានសរសេរលើបណ្តាញសង្គមថា “ខ្ញុំមើលទៅមិនស្អាតទេ។ ខ្ញុំតែងតែចង់ធ្វើការវះកាត់កែសម្ផស្សដើម្បីផ្លាស់ប្តូរជីវិតរបស់ខ្ញុំ”។
ដោយធ្វើការ ២ កន្លែងក្នុងនាមជាអ្នកទទួលភ្ញៀវនិងជាអ្នករត់តុម្នាក់ នាងត្រឹនអាចសន្សំប្រាក់បានគ្រប់គ្រាន់សម្រាប់ការវះកាត់លើកដំបូងរបស់នាងនៅអាយុ ១៩ ឆ្នាំ។
ដោយដឹងថាក្រុមគ្រួសាររបស់នាងជាមនុស្សអភិរក្សនិយម ហើយនឹងជំទាស់នាង នាងត្រឹនមិនបានប្រាប់ពួកគេអំពីផែនការរបស់នាងទេ។
នាងបន្តថា “ខ្ញុំខ្លាចបំផុតនៅពេលខ្ញុំធ្វើការវះកាត់ជុំទីមួយ។ គ្រួសារខ្ញុំមិនដឹងទេ។ ខ្ញុំមានតែមិត្តភក្តិជិតស្និទ្ធម្នាក់គត់ ដែលមកលើតុវះកាត់ដែរ ហើយខ្ញុំអាចទុកចិត្តវេជ្ជបណ្ឌិតបាន និងសង្ឃឹមថាអ្វីៗនឹងរលូន”។
បន្ទាប់ពីវះកាត់ នាងត្រឹនបានបន្តទទួលការវះកាត់ពង្រីកសុដន់ វះកាត់ត្របកភ្នែកពីរតង់ និងចាក់មុខមូល។
បីឆ្នាំក្រោយមកបន្ទាប់ពីការវះកាត់ជោគជ័យ នាងក្លាយជាមនុស្សផ្សេង។ ទោះយ៉ាងណា គ្រួសាររបស់នាងមិនសូវសប្បាយចិត្តនឹងការវះកាត់របស់នាងនោះទេ៕ ដោយ៖ កញ្ញាដាលីស