បទពិសោធន៍បង្កើតកូនគឺឈឺចាប់ដូចតែគ្នាទេ មិនថាអ្នកមកពីគ្រួសារអ្នកមាន គ្រួសារអ្នកក្រ ឬជាតារាល្បីលំដាប់ថ្នាក់អន្តរជាតិដូចនាង ចាងស៊ីអ៊ីនោះឡើយ។

តារាសម្តែងចិនរូបនេះថ្មីៗនេះបានផ្តល់កំណើតកូនប្រុសដល់លោក វ៉ាង ហ្វេង (តារាចម្រៀងរ៉ុកចិនរូបនេះតែងចង់បានកូនប្រុសយូរមកហើយ ព្រោះគាត់មានកូនស្រី៣នាក់រួចហើយ) ប៉ុន្តែឥឡូវត្រូវរងការឈឺចាប់ទ្រាំមិនបានពីការស្ទះទឹកដោះ។

យោងតាមវេបសាយ Healthline នេះគឺជាអាការៈមួយ ដែលសុដន់ម្តាយហើមដោយសារការកើនឡើងលំហូរឈាមនិងទឹកដោះ។ អាការៈនេះកើតឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយសម្រាលកូនរួច និងបណ្តាលឱ្យឈឺសុដន់ជាខ្លាំង។

ក្នុងសារបង្ហោះលើ Weibo តារាសម្តែងអាយុ៤០ឆ្នាំរូបនេះបានចែករំលែកបទពិសោធន៍នេះជាមួយអ្នកគាំទ្ររបស់នាង ដោយសង្ឃឹមថា ម្តាយដទៃទៀតដែលមានអាការៈស្រដៀងនាងអាចទទួលបានអត្ថប្រយោជន៍ពីការចែករំលែកនេះ។

នាងបានសរសេរថា “ការស្ទះទឹកដោះគឺជាទម្រង់នៃទណ្ឌកម្មដ៏ឃោរឃៅបំផុតសម្រាប់ម្តាយគ្រប់រូប ដែលចង់បំបៅទឹកដោះកូន”។

នាងធ្លាប់មានបទពិសោធន៍បែបនេះ នៅពេលនាងសម្រាលកូនស្រីឈ្មោះ ស៊ីងស៊ីង កាលពីបួនឆ្នាំមុន និងទទួលរងការឈឺចាប់ស្ទើរសន្លប់៕ ដោយ៖ កញ្ញាដាលីស

នាងចាងស៊ីអ៊ីទីបំផុតសម្រាលបានកូនប្រុសជូនស្វាមី វ៉ាង ហ្វេង