ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ តារាសម្តែងប្រុស លោក ឈួន ពន្លឺ និង ពិធីករ លោក នាង វ៉ានសាន់ ក្រោយពេលមិនខ្វល់និងសំដី ចាក់ដោតអារម្មណ៍ខ្សឹបខ្សៀវកន្លងមកថា អ្នកទាំងពីរស្រលាញ់ភេទដូចគ្នា និងបានចូលហ៊ុនគ្នាបើកហាងអស់រយៈពេល ពីរឆ្នាំ មក ហើយនោះ។ ស្រាប់តែពេលនេះ អ្នកទាំងពីរបានធ្វើខួបគម្រប់ពីរឆ្នាំ នៃការបើក ដំណើរការហាងរបស់ពួកគេទៀតផង ដោយមិនខ្វល់ពីមាត់ចាបមាត់ព្រាបថា អ្នកទាំង ពីរជាគូស្នេហ៍និងគ្នា តែពួកគេបែជាងាកមកធ្វើខួបគម្រប់ពីរឆ្នាំ ភោជនីយដ្ឋាន សាន់ឡាយ ដែលមានទីតាំងជិតផ្សារទូលទំពូង កាលពីយប់ថ្ងៃច័ន្ទ ទី៦ មករា ២០២០ ក្រោមវត្តមានតារាស្រីប្រុសជាច្រើនដួង។

ពិធីករ វ៉ានសាន់ និយាយថា អត់ខ្វល់ការនិយាយអីពីអ្នកណាឡើយសំខាន់ខ្ញុំ និង ពន្លឺហុងស៊ុយល្អមានជើងលេខល្អ អាចចាប់ដៃគូគ្នារកស៊ីចម្រុងចម្រើន មិនបាច់គិត ភ្នែក សំដីអ្នកណាឡើយ។ ពន្លឺពូកែខាងដេគ័រហាង និងធ្វើម្ហូបព្រោះមានជំនាញ រៀន ម្ហូបដល់សាំងហ្គាពួរ។ ចំណែកលោកក៏មានការរាប់អានគេច្រើនទើប ណែនាំមកហាង នេះ ហើយអតិថិជនខ្លះគាត់រាប់អានគាំទ្រជួយមកញាំរហូតអាចដំណើរការបាន២ឆ្នាំ។

ចំណែក តារាសម្តែង ឈួន ពន្លឺ ក៏បានបញ្ជាក់ថា ហាង សាន់ឡាយ នេះចំណាយ ទុន អស់ជាង៤ម៉ឺនទៅហើយ ដោយថ្មីៗនេះលោកបានពង្រីកផ្នែកខាងលើជាស្កាយបា ព្រមទាំងមុខម្ហូបថ្មីៗទៀតបម្រើការគាំទ្រភ្ញៀវ។ ចំពោះសិល្បៈលោកនៅ តែទទួលដូច ដើម ហើយ២ឆ្នាំមុនខកឱកាសសិល្បៈ ដើម្បីមើលហាងតែ ពេលនេះ លែងបណ្តោយ ទៀតហើយទំនេរ ចេញថតអោយបានច្រើន ព្រោះនឹកសិល្បៈធ្លាប់តស៊ូយូរមកហើយ៕