ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសជាបុគ្គលិកកាសុីណូម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រពាក់ស្លាក លេខវៀតណាមនិងម៉ូតូ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង ១៨និង៥០នាទី ព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ១៦៤-១៦៥ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តកុងទឺន័រ និងម៉ូតូ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ រថយន្តកុងទឺន័រ០១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ51C-30924 បើកបរដោយឈ្មោះ ង្វៀង វ៉ាន់ទិនអែម ភេទប្រុស អាយុ២៧ឆ្នាំជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅភូមិតឹងឆិនអា ឃុំង៉ាណាំ ស្រុកង៉ាណាំ ខេត្តសុកចាំង បើកបរទិសដៅពីលិចទៅកើត។ លុះមកដល់ចំនុចកើត ហេតុខាងលើ ក៍មានម៉ូតូ១គ្រឿងម៉ាក វីស្តុន ពណ៌ក្រហម ពាក់ស្លាកលេខ 84-K1 192.08 បើកបរដោយឈ្មោះ ឡុត ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូ ម៉ុកបាយ មានទីលំនៅភូមិព្រៃធំ ឃុំពេជស ស្រុក កោះអណ្តែត ខេត្តតាកែវ បើកបរទិសដៅពីលិចទៅកើត បានបុកពីក្រោយរថយន្តកុងទឺន័រ បណ្តាលអោយរងរបួសក្បាលជាទម្ងន់ (គ្មានពាក់ មួកសុវត្ថិភាព ម៉ូតូគ្មានកញ្ចក់មើលក្រោយ)។
ប្រភពដដែលបានបន្តថា បច្ចុប្បន្នអ្នករងរបួស ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យផាកសុខភាព២បាវិត រីឯមធ្យោបាយទាំង០២គ្រឿង រងការខូចខាតស្រាល ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសំណំុរឿងចាត់ការតាមនិតិវិធីច្បាប់។ មូលហេតុ អ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន៕B/