ដោយ:បាយ័ន/ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជេីញជាអធិបតី ក្នុងពិធីបេីក សិក្ខាសាលា ស្តីពីការរៀបចំតំបន់ប្រវត្តសាស្ត្រយោធា (អន្លង់វែង) និងប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (១៩៧៩_២០២០) ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ ទេស រដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងាររៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ជាការពិតណាស់មានសន្តិភាព ទេីបអន្លង់វែង ក៏ដូចជាតំបន់សមរភូមិផ្សេងទៀត និងទូទាំងប្រទេសទទួល បានការអភិវឌ្ឍ ន៍ ដូចសព្វថ្ងៃ អរគុណសន្តិភាពគឺជាការពិត អគុណសន្ភិភាព ត្រូវតែដឹងគុណ សម្តេច តេជោ ព្រោះសម្តេច ជាអ្នកនាំសន្តិភាពជូនប្រទេសជាតិ។
នាយឧត្តមសេនីយ៍ បានបន្តថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យ នៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំ នៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់៕B/