ក្រុមហ៊ុន Colgate បានបង្ហាញច្រាស់ដុសធ្មេញឆ្លាតដំបូងបំផុតរបស់ខ្លួនជាមួយបច្ចេកវិជ្ជាសិនស័រអុបទិក ដែលអាចរកឃើញកំណកជីវអតិសុខុមប្រាណ ដូច្នេះវានឹងអាចកម្ចាត់ចេញពីធ្មេញនៅពេលកំពុងដុសធ្មេញ។

ក្រុមហ៊ុន Colgate និយាយថា ច្រាស់អេឡិចត្រូនិចឆ្លាតឈ្មោះ Plaqless Pro មានគោលបំណងធ្វើបដិវត្តន៍ការថែទាំមាត់ធ្មេញដោយផ្តល់នូវព័ត៌មានជាក់លាក់ទាន់ចិត្ត ដែលច្បាស់លាស់សម្រាប់មាត់នីមួយៗ និង បច្ចេកទេសដុសធ្មេញដ៏ពិសេសសម្រាប់មនុស្សគ្រប់គ្នា។

គ្រោងដាក់លក់នៅចុងឆ្នាំ២០២០ ច្រាស់ដុសធ្មេញថ្មីនេះបានទទួលពានរង្វាន់ការច្នៃប្រឌិតល្អដាច់គេសម្រាប់សុខភាពនិងសម្រស់នៅពិព័រណ៍គ្រឿងអេឡិចត្រូនិចក្នុងទីក្រុងឡាសវេហ្គាស។

ច្រាស់ថ្មីនេះគឺអាចភ្ជាប់ទៅទូរស័ព្ទតាម Bluetooth ដោយប្រើតាម App មួយឈ្មោះថា Colgate Connect App ដើម្បីផ្តល់នូវបទពិសោធន៍ដុសធ្មេញយ៉ាងល្អឥតខ្ចោះ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Colgate បង្ហាញច្រាស់ដុសធ្មេញឆ្លាត Plaqless Pro នៅព័រណ៍គ្រឿងអេឡិចត្រូនិចក្នុងទីក្រុងឡាសវេហ្គាស