ដោយៈចាន់តូ/ភ្នំពេញ៖ឃាត់ខ្លួនស្ត្រីជាអ្នកលក់នំម្នាក់ជាធ្នាក់លេសធាតុពិតលក់ថ្នាំញៀនរួមជាមួយថ្នាំញៀន៧កញ្ចប់។ការចុះឃាត់ខ្លួនដឹកនាំដោយលោកទូចទីនាយប៉ុស្តិ៍កាកាបទី១ក្រោមបញ្ជាពីលោកម៉នវុធីអធិការខណ្ឌ។កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២០នៅម្តុំផ្ទះ៣ជាន់ភូមិតាងួន២សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីលក់នំបង្កប់គ្រឿងញៀន ឈ្មោះ គង់ ស្រីមុំ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះ ចំណុចកើតហេតុខាងលើ ដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់។តាមសមត្ថកិច្ចបានឱ្យដឹងថាទីតាំងខាងលើកន្លងមកធ្លាប់ចាប់បានអ្នកជក់អ្នកទៅទិញបានញឹកញាប់។ក្រោយពីទទួលបានដំណឹងពីក្រុមអ្នកជក់ទើបប្រើវិធីសាស្ត្រ ទីបំផុតចាប់ខ្លួនស្ត្រីសង្ស័យជាអ្នកអង្គុយលក់នំនៅទីតាំងខាងលើឆែកត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៧កញ្ចប់ ។
ក្រោយចាប់ខ្លួនបានជនសង្ស័យនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាប១ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តន៍បន្តតាមនីតិវិធី ៕