​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ថ្លៃ​ង​សរសើរ​ប្រទេស​គី​រី​បាទី​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មករា​ចំពោះ​ការ​ឈរ​នៅ​ខាង​ភាពត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​ក្នុងអំឡុង​​កិច្ច​ជំនួប​លើក​ទី​មួយ​របស់​លោក​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ជា​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ ចាប់តាំងពី​ប្រទេស​នេះ បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​កោះ​​តៃវ៉ាន់​។​

​ប្រទេស​គី​រី​បាទី​បាន​ផ្លាស់ប្តូរ​មក​ធ្វើ​សម្ព​ភាព​និង​មាន​ភក្តីភាព​ជាមួយ​ប្រទេស​ចិន​កាលពី​ខែ​កញ្ញា ដោយ​ទុក​ឱ្យ​កោះ​តៃវ៉ាន់​នៅ​មាន​ប្រទេស​ជា​សម្ពន្ធមិត្ត​​តែ​១៥ ប្រទេស​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​។​

​ដោយ​និយាយ​ទៅកាន់ លោក ស៊ី ជីន​ពីង លោក​តាណេ​ទី ម៉ា​អា​ម៉ូ ប្រធានាធិបតី​គី​រី​បាទី​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​បាល​របស់​លោក​ចំពោះ​​គោលការណ៍ ” ចិន​តែមួយ ” និង​បាន​សម្តែង​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អធិបតេយ្យភាព​របស់​ចិន​៕​ប្រែ​សម្រួល​៖​សុខា​

លោក ស៊ី​ជីន​ពីង និង លោក​លោក​តាណេ​ទី ម៉ា​អា​ម៉ូ ស្ថិត​នៅក្នុង​ពិធី​ស្វាគមន៍​នៅ​វិមាន​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​