​កងទ័ព នឹង​ជីករណ្តៅ​ដ៏​ធំ​ជាច្រើន​ដើម្បី​កប់​សត្វ​ចៀម​និង​គោ​ក្របី​ជាង ១០០.០០០​ក្បាល​ដែល​បាន​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដើម្បី​ការពារ​ជំងឺឆ្លង​ពី​សត្វ​​ទៅ​មនុស្ស​។​

​លោក​ដា​វីត លី​តថល​ប្រោត រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រាអាសន្ន​បាន​និយាយ​ថា​ការជីក​កប់​សត្វ​ងាប់​ទាំងនេះ​គឺជា​ការងារ​បន្ទាន់ ។​

​ចំណែក​រដ្ឋមន្ត្រី​កសិកម្ម លោក​ប្រ៊ី​ហ្កេ​ត ម៉ាក​កេន​ហ្ស៊ី បាន​និយាយថា បសុពេទ្យ​១០០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​ទាំងឡាយ​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ ដើម្បី​ធ្វើ​​ការវាយតម្លៃ​និង​សម្លាប់ចោល​សត្វ​រាប់ពាន់​ក្បាល​ដែល​មាន​ជំងឺ​និង​របួស​។​

​លោក​បាន​និយាយថា វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នេះ អាច​បណ្តាល​ឱ្យ​សត្វ​ទាំងអស់​នេះ​ងាប់​ដោយសារ​កំដៅ​ខ្លាំង​និង​ផ្សែង​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​។​

​ចំនួន​សត្វ​ងាប់​នេះ ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ បាន​ឆេះ​នៅ​ទូ​ទាំង​រដ្ឋ​ញូ​វ សោត​វេលស៍ នៅ​ចុង​សប្តាហ៍​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn