ការជាន់គ្នាឬបញ្ច្រៀតគ្នារហូតដល់ថប់ដង្ហើមនៅបុណ្យសពឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារទី៧មករា បានសម្លាប់មនុស្សយ៉ាងតិច៤០នាក់ និងជាង២០០នាក់ទៀតរងរបួស នៅពេលមនុស្សរាប់ម៉ឺននាក់ចេញមកចូលរួមបុណ្យសពទីប្រជុំកំណើតរបស់លោក។
ការជាន់ឬបញ្ជៀតគ្នាដល់ថប់ដង្ហើមស្លាប់នេះបានកើតឡើងនៅទីក្រុង គឺម៉ាន់ ដែលជាទីក្រុងកំណើតរបស់ អតីតមេបញ្ជាការកងអង្គភាពមួយនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក កាសេម សូឡេម៉ានី នៅពេលក្បួនដង្ហែសពបានចាប់ផ្តើម។
មិនមានព័ត៌មានស្តីពីមូលហេតុដែលនាំអោយមានការជាន់គ្នានេះនៅឡើយទេ ។ព័ត៌មានអនឡាញបង្ហាញមនុស្សដេកនៅលើដី និងមុខគ្របដោយក្រណាត់ហើយបុគ្គលិកជួយសង្គ្រោះបានអនុវត្តការជួយបឋមCPR លើជនរងគ្រោះផ្សេងទៀតនៅពេលអ្នកខ្លះទៀតយំ។
ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា អ្នកស្លាប់មានចំនួន៤០នាក់ និងរបួស២១៣នាក់៕ប្រែសម្រួល៖វាសនា