​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មករា​ថា ពួកគេ​គ្រោង​នឹង​បញ្ជូន​ក្រុម​អ្នក​ពន្លត់ភ្លើង​១០០​នាក់​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ចូលរួម​​ជា​មួយ​ចំនួន​អ្នក​ពន្លត់​អគ្គិភ័យ​១៥៩​នាក់​របស់​ខ្លួន​នៅ​ប្រទេស​នេះ​រួចហើយ ដើម្បី​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដែល​រហូត​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​២៥​នាក់​​និង​បំផ្លាញ​ផ្ទះ​២.០០០​ខ្នង​។​

​ក្រុមប្រឹក្សា​អាជ្ញាធរ​សង្គ្រោះ​និង​អគ្គិភ័យ​អូស្ត្រាលី បានស្នើ​បញ្ជូន​ក្រុម​​អគ្គិភ័យ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជួយ​គ្នា​ដែល​តាមរយ​កិច្ច​ព្រម​​ព្រៀង​នេះ អូស្ត្រាលី​បាន​បញ្ជូនបុគ្គលិក​អគ្គិភ័យ​អូស្ត្រាលី​ចំនួន​១៣៨ នាក់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ឆ្នាំ ២០១៨​។​

​នៅពេលនេះ វា​ជា​រដូវក្តៅ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ដោយសារ​ភាពរាំងស្ងួត​និង​ក្តៅ​ខ្លាំង​នៅ​ឆ្នាំ​នេះ​នៅ​ប្រទេស​នេះ វា​បាន​បង្ក​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​កាន់តែខ្លាំង​។​

​សហរដ្ឋ​អាម៉េរិក អូស្ត្រាលី និង​នូវែ​លសេ​ឡង់ បាន​ផ្លាស់ប្តូរ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ទៅវិញទៅមក​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មកហើយ​៕​ដោយ​៖​សុខា​/sn

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ចាប់តាំងពី​ខែ​កញ្ញា​មក បាន​សម្លាប់​មនុស្ស​២៥​នាក់​និង​បំផ្លាញ​ផ្ទះ​២.០០០​ខ្នង​