Home កម្សាន្ត អ្នកស្រី ប៉ែន...

អ្នកស្រី ប៉ែន សុ​ផានី ស្ងាត់ៗ​ប្រកា​សមាន​ស្វាមី​និង​ឡើងផ្ទះ​ថ្មី​ជិត​២០​ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖ តារា​សម្តែង​ជើងចាស់​ អ្នកស្រី ប៉ែន សុ​ផានី ព្រម​បង្ហើប​ឱ្យដឹង​ហើយ​ពេលនេះ​ថាមាន​ស្វាមី ព្រមទាំង​ឡើងផ្ទះ​ថ្មី​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ទៀតផង​។

​ក្នុង​ពិធី​អបអរ​ឡើង​គេហដ្ឋាន​ថ្មី​ក្នុង​បុរី​ពិភពថ្មី​២​ចំការ​ដូង រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៦ ខែមករា តារា​សម្តែង​ល្បី​អ្នកស្រី ប៉ែន សុ​ផានី បាន​ថ្លែងឱ្យដឹងថា អ្នកស្រី​ពេលនេះ​មាន​ស្វាមី​ហើយ ​ស្វាមីរបស់​អ្នកស្រី​មិនមែន​តូច​ឡើយ​។​គ្រាន់តែ​សម្រេច​យកគ្នា​ជា​ប្តី​ប្រពន្ធ​អ្នកស្រី​បាន​ឡើង​ងារ​ជា​ជំទាវ​តែម្តង ។​ស្វាមី​របស់​អ្នកស្រី​មាន​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ទោ​។ កម្មវិធី​អបអរ​ឡើងផ្ទះ​ថ្មី​នេះ​ជា​លើកទី​១​សម្រាប់​អ្នកស្រី ហើយ​ផ្ទះ​នេះ​អ្នកស្រី​បាន​ចំណាយ​អស់​ប្រមាណ​១៨​ម៉ឺន​ដុល្លារ​។ ជា​ផ្ទះល្វែង ហើយ​មាន​សល់​ដី​ចំហៀង​ត្រៀម​ចង់​បើក​តូប​លក់​ភេសជ្ជៈ​តូច​មួយ​។​

​អ្នកស្រី ប៉ែន សុ​ផានី បាន​ប្រាប់ថា ពេលនេះ​អ្នកស្រី​បាន​កាត់បន្ថយ​ទទួល​ការងារ​ថត​រឿងជាច្រើន​ផងដែរ ក្រោយ​អ្នកស្រី​មាន​ស្វាមី​ជាក់លាក់​ចុងក្រោយ​នេះ ​ព្រោះ​ឥឡូវ​ស្វាមី​របស់​អ្នកស្រីសុំ​អ្នកស្រី​កាត់បន្ថយ​ឱ្យមាន​ពេល​ច្រើន​បន្តិច​នៅ​កំដរគ្នា​។ អ្នកស្រី​គិតថា​កាត់បន្ថយ​ការងារ ធ្វើឱ្យប៉ះពាល់​ផងដែរ ព្រោះតែ​ចិត្ត​អ្នកស្រី​ស្រឡាញ់​ការងារ​សិល្បៈ មិនដែល​ចោល​ឡើយ​។

​តារា​ជើងចាស់​រូបនេះ​បាន​បញ្ជាក់ថា ថ្ងៃនេះ​ដែល​អបអរ​ឡើង​គេហដ្ឋាន​ថ្មី​លើក​នេះ សម្រាប់អ្នកស្រី​មានតែ​បំណងប្រាថ្នា​សំខាន់ៗ​គឺ​សូម​មាន​សេចក្តីសុខ ​ជួបជុំ​នៅ​ជាមួយ​ក្រុមគ្រួសារ ហើយ​ការងារ​សិល្បៈ​ល្អ​រីកចម្រើន​ទៅមុខ​។ ប៉ុន្តែ​បើ​អ្នកស្រី​សម្រេចចិត្ត​នៅពេល​ថ្ងៃ​ខាងមុខ អ្នកស្រី​ផ្អាក​ថត​រឿង​នោះ អ្នកស្រី​ប្រហែល​សម្រេចចិត្ត​បើក​ក្លិប​សិល្បៈ​មួយ​បង្ហាត់​ក្មេងៗជំនាន់​ក្រោយ​វិញ​។

​សូមបញ្ជាក់ថា អ្នកស្រី ប៉ែន សុ​ផានី បាន​ប្រឡូក​សិល្បៈចាប់​តាំង​ឆ្នាំ​១៩៩៥ ​ដោយ​អ្នកស្រី​ជា​តារា​សម្តែងលេចមុខ​ខ្លាំង​ក្នុង​វិ​ឌី​អូ​ចម្រៀង​ជាច្រើន​របស់​ផលិតកម្ម​ហង្ស​មាស​ ដែល​មហាជន​ស្គាល់​អ្នកស្រី យ៉ាងច្បាស់​។ មកដល់​សម័យនេះ​អ្នកស្រី​មានកេរ្តិ៍ឈ្មោះ​ល្អ និង​ត្រូវបាន​មហាជន​ស្រឡាញ់ ពេញចិត្ត​ចំពោះ​ការសម្តែង​របស់​អ្នកស្រី​ក្នុង​ខ្សែភាពយន្ត​ទាំង​រឿង​ភាគ​និង​ដុំ​រាប់រយ​រឿង​មិនចេះតិច​ឡើយ​។

​កាលពី​ប៉ុន្មាន​ឆ្នាំមុន អ្នកស្រី ប៉ែន សុ​ផានី ក៏​ធ្លាប់មាន​ចំណងស្នេហា​ជាមួយ​តារាចម្រៀង​លោក ម៉ា​រ៉ា ប៊ុន​ណ្ណា ដែល​អតីតកាល​ជា​គូស្នេហ៍​ខុស​វ័យ​គ្នា កក្រើក​ពេញ​ពិភព​សិល្បៈ​ផងដែរ​៕ ដោយ​: បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...