ភ្នំពេញ​៖ តារា​សម្តែង​លោក យូ ឌី​ស្កូ ដែល​ទើប​ធូរស្រាល​ឡើងវិញ​ពី​ជំងឺ​ប្រចាំកាយ​នោះ ស្រាប់តែ​ជួប​ទុក្ខ​ធំ​ទៀត ដោយ​លោក​បាន​បាត់បង់​ម្តាយ​បង្កើតជា​ទីស្រឡាញ់រ​ប​ស់លោក កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​។

​លោក យូ ឌី​ស្កូ ដែល​កាលពី​ឆ្នាំ​២០១៩ មាន​ស្ថានភាព​អាក្រក់​ធ្លាក់​ឈឺ​ធ្ងន់​ដោយមាន​បញ្ហា​ខូចក្រលៀន បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​រាងកាយ​ចុះខ្សោយ​យ៉ាងខ្លាំង​។ ក្រោយមក លោក​ត្រូវបាន​សប្បុរសជន​ជាច្រើន រួម​សមាគម​សិល្បករ​ខ្មែរ បាន​ប្រមូល​ថវិកាជួយ​ព្យាបាលលោក ទើបអាចមាន​សុខភាព​ល្អប្រសើរ​ឡើងវិញ រហូតមកដល់​សព្វថ្ងៃ​នេះ​។

​ប៉ុន្តែ​រឿង​ជំងឺ​របស់លោកមិនទាន់​ជា​ដាច់​ផង ស្រាប់តែ​ម្តាយ​របស់លោក កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ បានទទួល​មរណភាព ដោយសារ​រោគាពាធ​។ សព​ត្រូវបាន​ក្រុមគ្រួសារត​ម្ត​ល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន នៅ​គេហដ្ឋាន​របស់លោក​យូ ឌីស្កូ ក្នុង​បុរី​លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕ ដោយ​៖ បូ​រិ​ន​/Ha