​កីឡាករ ម៉ា​រី​យ៉ូ ហ្គុ​ត​ស៍ (Mario Gotze) គ្រោង​ចាក​ចេញពី​ក្លឹប Dortmund ជា​លើក​ទី​២​នៅពេល ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​។ ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូបនេះ​គ្មាន​បំណង​កាត់បន្ថយ​ប្រាក់​ឈ្នួល ៣០​ភាគរយ ដើម្បី​បាន​នៅ​ជាមួយ​ក្លឹប​នៅ​ក្របខណ្ឌ Bundesliga តទៅទៀត​ទេ នេះ​បើតាម សេចក្តីរាយការណ៍​រប​ស់កា​សែត​អាល្លឺម៉ង់​។

​ហ្គុ​ត មិនសូវ​មានឱកាស​ប​ង្ហា​ញ​មុខ​ទេ​នៅ​រដូវ​កាល​នេះ នៅក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក លូ​សៀន ហ្វា​វ​រ៉េ (Lucien Favre) ។ ការមកដល់​របស់​ខ្សែប្រយុទ្ធ អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) ពី​ក្លឹប Red Bull Salzburg ទំនងជា​ធ្វើ​ឲ្យ ហ្គុ​ត​ស៍ បាត់បង់​ឱកាស​បន្ថែម​ទៀត នៅ​ពាក់កណ្តាល​ទី​២​នៃ​រដូវ​កាល​នេះ​។

​ហ្គុ​ត​ស៍ បាន​វិល​ត្រឡប់មក​ចូលរួម​នៅ​ពហុកីឡាដ្ឋាន Signal Iduna Park វិញ​កាលពី​ឆ្នាំ ២០១៦ បន្ទាប់ពី​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Bayern Munich ក្នុងតម្លៃ ៣៧​លាន​ផោន​កាលពី​ឆ្នាំ ២០១៣​។

​អំឡុង​រដូវ​កាល​ចុងក្រោយ​ជាមួយ​ក្រុម Bayern Munich ហ្គុ​ត​ស៍ មាន​បញ្ហា​របួស​ច្រើន ប៉ុន្តែ បាន​ស្តា​ទម្រង់​លេង​ឡើងវិញ​ហើយ​រកបាន​គ្រាប់​បាល់​សម្រាប់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅក្នុង ការប្រកួត​វើ​ល​ខាប់​ឆ្នាំ ២០១៤​។

​ហ្គុ​ត​ស៍ បាន​វិល​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លឹប Dortmund ក្នុងតម្លៃ ២០​លាន​ផោន​នៅ​ពីរ​ឆ្នាំ ក្រោយ​។ ទោះបីជា​យ៉ាងណា បញ្ហា​របួស​ធ្វើ​ឲ្យ ហ្គុ​ត​ស៍ មិនសូវ​មានឱកាស​ប​ង្ហា​ញ​មុខ ស្របពេល​កិច្ចសន្យា​នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ​។

​តាម​ព័ត៌មាន​ថា ក្លឹប Hertha Berlin ក៏​កំពុង​ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​ផងដែរ ប៉ុន្តែ​រំពឹងថា នឹង ផ្ទេរ​ទៅ​បរទេស​ច្រើនជាង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​រី​យ៉ូ ហ្គុ​ត​ស៍ (Mario Gotze)