Home កីឡា ម៉េ​ន​ឆេ​ស្ទ័...

ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​សម្លឹងមើល​លទ្ធភាព​ផ្ទេរ​កីឡាករ មី​ឡែ​ន ស្គ្រី​នៀ ឬ មី​កូ​ឡា ម៉ា​ត​វី​យ៉េន​កូ

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កំពុង​ពិចារណា​លទ្ធភាព ផ្ទេរ​ខ្សែការពារ​ថ្មី​នៅ​រដូវ​កាល​ទិញដូរ​នៅ​ខែមករា ស្រប​ពេលដែល​កីឡាករ មី​ឡែ​ន ស្គ្រី​នៀ (Milan Skriniar) របស់​ក្លឹប Inter Milan និង មី​កូ​ឡា ម៉ា​ត​វី​យ៉េន​កូ (Mykola Matviyenko) របស់​ក្លឹប Shakhtar Donetsk ក៏​ជា​ជម្រើស​ផងដែរ​។​
​ ​
ស៊ី​ធី​កំពុង​បញ្ហា​ខ្សែការពារ​នៅ​រដូវ​កាល​នេះ ស្របពេល​កីឡាករ អាយ​មឺ​រិ​ក ឡា​ព័រ​តេ (Aymeric Laporte) នឹង​ខកខាន​ការប្រកួត​រយៈពេល​យូរ​ដោយសារ​មាន​បញ្ហា​របួស​។​
​ ​
លទ្ធផល​នេះ​ធ្វើ​ឲ្យ​លោក ហ្គា​ឌី​អូ​ឡា បាន​បង្ខំចិត្ត​ដាក់​ឲ្យ​ខ្សែបម្រើ ហ្វឺ​ណាន​ឌី​ញ៉ូ (Fernandinho) និង រ៉ូ​ឌ្រី (Rodri) ចូល​បំពេញ​តំណែង​នេះ​ជា​បណ្តោះអាសន្ន​។ ភាពមិនប្រាកដ​នេះ​បានធ្វើ​ឲ្យ ស៊ី​ធី​ពិបាក​ក្នុងការ​តាម​ប្រជែង​យក​តំណែង​ជាមួយ​ក្លឹប Liverpool ។​
​ ​
នៅពេលនេះ Liverpool មាន​១៤​ពិន្ទុ​នាំមុខ​ក្រុម​ស៊ី​ធី ដែល​របូត​២៤​គ្រាប់​នៅ​រដូវ​កាល​នេះ​។ លោក ហ្គា​ឌី​អូ​ឡា កំពុង​ពិនិត្យមើល​កីឡាករ​មួយចំនួន​នៅមុន​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​ខែ​នេះ ហើយ​កីឡាករ ស្គ្រី​នៀ និង ម៉ា​ត​វី​យ៉េន​កូ អាច​នឹង​ផ្ទេរ​មកកាន់​ពហុកីឡា ដ្ឋាន Etihad ។​
​ ​
កីឡាករ ស្គ្រី​នៀ របស់​ស្លូ​វ៉ាន​គី ល្បីល្បាញ​ណាស់​នៅ​ពហុកីឡាដ្ឋាន San Siro ហើយ​បាន ជួយ​ក្រុម​របស់ខ្លួន​ក្លាយជា​ក្រុម​ខ្លាំង​មួយ បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Sampdoria មក​កាលពី​ឆ្នាំ​២០១៧ ដោយ​លេង​បាន​៨៦​លើក និង​ដឹកនាំ​ក្រុម​ឡើងមក​ឈរ​នៅ​លេខ​រៀង​កំពូល​នៅ​ក្របខណ្ឌ Serie A នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ មី​ឡែ​ន ស្គ្រី​នៀ (Milan Skriniar)
មី​កូ​ឡា ម៉ា​ត​វី​យ៉េន​កូ (Mykola Matviyenko)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...