ក្លឹប​ឆេ​ល​ស៊ី​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​ប្រុង​ជើងការ បន្ទាប់ពី​ដឹងថា ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) នឹងមិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លឹប PSG ទេ​។​
​ ​
កា​វ៉ា​នី គឺជា​ខ្សែប្រយុទ្ធ​ឆ្នើម​ក្នុង​ការរក​គ្រាប់​បាល់ ហើយ​រកបាន​ច្រើន​ដល់​១៩៨​គ្រាប់​ក្នុងការ បង្ហាញមុខ​២៩០​ប្រកួត​សម្រាប់​ក្លឹប PSG ។ ក្នុង​វ័យ​៣២​ឆ្នាំ កា​វ៉ា​នី ឈានដល់​កម្រិត​កំពូល នៃ​អាជីព​របស់ខ្លួន ហើយ​មាន​ក្លឹប​ពីរ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ចង់បាន​កីឡាករ​រូបនេះ​។​
​ ​
កា​វ៉ា​នី នឹងមិន​ប្រាកដថា នឹង​នៅ​បន្ត​ជាមួយ​ក្លឹប PSG ហួស​ពី​ខែមិថុនា​ទេ ហើយ កា​វ៉ា​នី បាន​ព្រមព្រៀង​មុន​កិច្ចសន្យា​ជាមួយ​ក្លឹប Atletico Madrid ។​
​ ​
មិនទាន់មាន​ការចុះហត្ថលេខា​នៅឡើយ​ទេ​ហើយ​ទាំង​ក្លឹប​ឆេ​ល​ស៊ី​និង​យូ​ណាយ​ធី​ត​ចង់​ដាក់ សំណើ​នៅលើ​តុ​ជាស្រេច ដើម្បី​ប្រជែង​នឹង​ក្លឹប​នៅ​អេ​ស្ប៉ា​ញ​នេះ ។​
​ ​
មាន​សេចក្តីរាយការណ៍​ថា កា​វ៉ា​នី អន្ទះសា​ចង់​ចូលរួម​ជាមួយ​គ្រូបង្វឹក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ហើយ​ក្លឹប Atletico ចេញមុខ​មក​ប្រជែង​នៅ​រដូវក្តៅ​។ ស្របពេល​ជាមួយគ្នា នោះដែរ ឆេ​ល​ស៊ី​បាន​សួរនាំ​ពី​ខ្សែប្រយុទ្ធ​រូបនេះ ខណៈពេល​ពួកគេ​ត្រៀម​បង្កើន​ជម្រើស ប្រយុទ្ធ​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani)