នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោកអេឡុន ម៉ាស បានអបអរការដាក់លក់ជាផ្លូវការនូវរថយន្ត Model 3 ផលិតនៅចិនជាមួយក្បាច់រាំឌីស្កូដ៏ពិសេសរបស់គាត់នៅក្នុងរោងចក្រ Gigafactory តម្លៃ២ពាន់លានដុល្លាររបស់គាត់ក្នុងទីក្រុងសៀងហៃ ពោលគឺមួយឆ្នាំគត់បន្ទាប់ពីការសាងសង់រោងចក្រដ៏ធំនេះបានចាប់ផ្តើម។

មហាសេដ្ឋីអាយុ៤៨ឆ្នាំ ដែលមានលុយ ២៧,៨ ពាន់លានដុល្លាររូបនេះ បានបញ្ចេញក្បាច់រាំនេះនៅលើឆាក ខណៈបុគ្គលិកចិនរបស់គាត់អបអរសាទរអំឡុងពិធីបើកសម្ភោធការលក់ ដែលមានការចូលរួមដោយអភិបាលក្រុងនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផងដែរ។

ក្រុមហ៊ុនផលិតរថយន្តអាម៉េរិកនេះកាលពីថ្ងៃអង្គារទី៧មករាបានចែកចាយរថយន្ត Model 3 ផលិតនៅចិនទៅកាន់អតិថិជនចំនួន ១០ នាក់។ កាលពីថ្ងៃចន្ទ ក្រុមហ៊ុនបានចែកចាយបាច់ដំបូងនៃរថយន្តនេះដល់បុគ្គលិកចំនួន ១៥ នាក់ ដែលបានបញ្ជាទិញរថយន្តនេះដោយផ្ទាល់។

ការរាំអបអរនេះគឺបង្ហាញយ៉ាងច្បាស់ពីក្តីរីករាយរបស់លោកម៉ាស ខណៈការលក់រថយន្តអគ្គិសនីកំពុងត្រូវប៉ាន់ក្នុងទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក (ចិន)។

រថយន្ត Model 3 ផលិតនៅចិនលក់ក្នុងតម្លៃ ៣៥៥.៨០០ យ័ន (៥០.០០០ដុល្លារ) ក្នុងប្រទេសចិន ខណៈនាំចេញទៅលក់នៅអាម៉េរិកគឺតម្លៃ ៤៣៩.០០០ យ័ន (៦៣.០០០ដុល្លារ)៕ ដោយ៖ កញ្ញាដាលីស