រូបភាពគួរឱ្យតក់ស្លុតនៃស្វាហ្គោរីឡា (Gorilla) មួយក្បាលដែលគេជឿថាត្រូវបានបាញ់សម្លាប់ មុនពេលគេលើកឱ្យអង្គុយថតរូបបានធ្វើឱ្យក្រុមសកម្មជនការពារសិទ្ធិសត្វថ្កោលទោសធ្ងន់ៗ។
រូបភាពទាំងនេះ ដែលគេជឿថាថតនៅជិតរដ្ឋធានីនៃសាធារណរដ្ឋកុងហ្គោ និងដែលអង្គការ អភិរក្សមួយបង្ហោះតាមបណ្ដាញអ៊ីនធឺណិត បង្ហាញពីបុរសមួយក្រុមប្រដាប់ដោយកាំភ្លើងវែង ឈរជុំវិញស្វាដ៏កំសត់នេះដែលគេជឿថាត្រូវបុរសទាំងនេះបាញ់សម្លាប់។
អង្គការ L’Association Gorilla និយាយថា ស្វានេះត្រូវបានសម្លាប់ដោយខុសច្បាប់ហើយគូស បញ្ជាក់ថា ក្រុមបុរសនៅក្នុងរូបថតនេះត្រូវតែទទួលខុសត្រូវមុខច្បាប់ចំពោះទង្វើព្រៃផ្សៃ របស់ខ្លួន។
ទន្ទឹមនេះ អង្គការដែលមានឈ្មោះថា Ape Alliance ក៏បានចេញមុខថ្កោលទោសដែរដោយ និយាយថា “ការសម្លាប់ស្វាហ្គោរីឡា គឺឧក្រិដ្ឋកម្មប្រឆាំងធម្មជាតិ”។
យោងតាមមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) ឱ្យដឹងថា ស្វាហ្គោរីឡា ព្រៃកំពុងរងការគំរាមកំហែងក្រុមអ្នកបរបាញ់ ជំងឺ និងការកាប់បំផ្លាញព្រៃឈើដោយស្វា ហ្គោរីឡា ភ្នំដែលរស់នៅក្នុងព្រៃមានតែជាង ១.០០០ ក្បាលប៉ុណ្ណោះក្នុងពិភពលោក៕ ប្រែសម្រួលៈខុម