រូបភាពក្រាហ្វិកដ៏គួរឱ្យភ្ញាក់ផ្អើលមួយបង្ហាញពីទំហំពិតប្រាកដនៃការបំផ្លិចបំផ្លាញដោយសារ ភ្លើងឆេះព្រៃទូទាំងប្រទេសអូស្ត្រាលី ស្របពេលក្រុមអ្នកជំនាញព្រមានថា ស្ថានភាពធ្ងន់ធ្ងរ ជាងនេះនៅមិនទាន់មកដល់ទេ។
រូបភាពក្រាហ្វិកនេះត្រូវបានបង្កើតឡើងដោយប្រើទិន្នន័យបានពីផ្កាយរណបរបស់អង្គការ ណាសា (NASA) ហើយបង្ហាញពីភ្លើងឆេះព្រៃពេញផ្ទៃប្រទេសចន្លោះពីថ្ងៃទី៥ ខែធ្នូ ឆ្នាំមុនដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។
ចំណុចដែលភ្លឺបំផុតនៅលើរូបភាពក្រាហ្វិកនេះគឺស្ថិតនៅក្នុងរដ្ឋញូវសៅ វ៉េលស៍ (New South Wales) និងរដ្ឋវិចតូរីយ៉ា (Victoria) ដែលផ្ទះសម្បែងរហូតដល់ទៅជាង ២.០០០ខ្នងបានរង ការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញដោយអណ្ដាតភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ។
សូមបញ្ជាក់ថា មនុស្សយ៉ាងតិច ២៥ នាក់បានបាត់បង់ជីវិតហើយផ្ទៃដីដែលរងការបំផ្លិចបំផ្លាញ មានរហូតដល់ទៅ ៦ លានហិកតា ដែលមានទំហំស្មើនឹងសាធារណរដ្ឋអៀរឡង់៕ ប្រែសម្រួលៈខុម