ឆេ​ល​ស៊ី​ត្រៀម​ប្រជែង​ជាមួយ​ក្លឹប​ផ្សេងទៀត ដើម្បី​សង្គ្រោះ លូក ស​

1101
ចែករម្លែក

ក្លឹប ឆេ​ល​ស៊ី​ត្រៀម​ផ្តល់​ច្រក​ឲ្យ លូក ស (Luke Shaw) ចាក​ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្រសិនបើ​ខ្សែការពារ​អង់គ្លេស​ដែល​មិន​សប្បាយចិត្ត​រូបនេះ​ចង់​ចាកចេញ ពី​ពហុកីឡាដ្ឋាន Old Trafford កាលពី​រដូវក្តៅ​។​
​ ​
​អនាគត​របស់ លូក ស នៅ​យូ​ណាយ​ធី​ត​ចាប់ផ្តើម​មាន​មន្ទិល​ជាថ្មី​ម្តងទៀត បន្ទាប់ពី​កីឡាករ រូបនេះ​ត្រូវបាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​តង់​ពេល​ប្រកួត​ជាមួយ​ក្រុម Brighton កាលពី​ចុង សប្តាហ៍ ហើយ​បន្ទាប់មក​រង​ការរិះគន់​ជា​សាធារណៈ​ពី​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​

​គេ​ជឿថា លូក ស វ័យ​២២​ឆ្នាំ ដែលជា​អ្នកគាំទ្រ​ក្លឹប​ឆេ​ល​ស៊ី​រួមទាំង​សមាជិកគ្រួសារ​របស់ខ្លួន ផង​នោះ មិន​សប្បាយចិត្ត​ចំពោះ​ការប្រព្រឹត្ត​មកលើ​ខ្លួន​ពី​សំណាក់​លោក ម៉ូ​រី​ញ៉ូ​ទេ​ហើយ​ទំនង ជា​ចាក​ចេញពី​ក្លឹប​យូ​ណាយ​ធី​ត​នៅ​ដំណាច់​រដូវ​កាល​នេះ​។​

​ក្រុមការងារ​របស់ លូក ស ដឹង​ច្បាស់​ពី​ចំណាប់អារម្មណ៍​របស់​ក្លឹប​ឆេ​ល ស៊ី ដែល​ចាញ់​ក្លឹប យូ​ណាយ​ធី​ត​ក្នុង​ការតាមប្រមាញ់​កីឡាករ​វ័យក្មេង​រូបនេះ នៅពេល​ចាក​ចេញពី​ក្លឹប Southampton មក​ចូលរួម​ក្លឹប​យូ​ណាយ​ធី​ត​ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​៣១​លាន​ផោន កាលពី​ឆ្នាំ​២០១៤​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី Arsenal Everton និង Tottenham អាច​នឹងចូលរួម​ប្រកួតប្រជែង ប្រសិនបើ​កីឡាករ​រូបនេះ​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Old Trafford បន្ទាប់ពី​ចំណាយពេល បួន​ឆ្នាំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ លូក ស (Luke Shaw)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ