ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
លុប លប់ សំ. បា. ( កិ. ) ធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស, ឲ្យបាត់លំអាន, ឲ្យបាត់រូប, ឲ្យបាត់ ឈ្មោះ; ធ្វើឲ្យវិនាស, ឲ្យសូន្យ; បំបាត់មិនឲ្យមាន : លុបអក្សរ, លុបដាន, លុបឈ្មោះ ។ បំពេញ ក្រហូង, ជម្រៅ, រណ្តៅ ឲ្យបាត់ : លុបអណ្តូង, លុបរណ្តៅ ។ លាង, ជម្រះស្រលាប ដោយទឹក : លុបមុខ, លុបខ្លួន ។ គ្របលើ, លើសជាង : សម្ដីលុបលើ, សំឡេងឮលុបគេ ។ លុបគុណ បំបាត់គុណ គឺបំបាត់មិនឲ្យលេចឮថាគេមានគុណចំពោះខ្លួន ។
លប់ ( ន. ) ប្រដាប់មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់ មានប៉ែក សំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់ : លប់លលក, លប់ទទា; លលកព្រៃជាប់លប់ ។
លៀន ( កិ. ) លេចចេញ, ចេញបន្លឹម ពីក្នុងទីដែលលឹបឬដែលកប់ : សំបោរលៀនចេញពីក្នុង ច្រមុះ ។ បញ្ចេញអណ្តាតពីក្នុងមាត់ : លៀនអណ្តាត ។ គុ. ដែលចេញត្លែ ឬដែលឡើងត្លោត : ភ្នែកលៀន, ដំបៅលៀន ។
លាន ( ប. សំ. ) ចំនួនដប់សែន (១.០០០.០០០) ។ ( ន. )ទីដីវាលរលីង, ទីវាលដែលលញ់ឬបូក រលីង: លានចេតិយ, លានបោកស្រូវ ។ ព្រះលានឬ មុខព្រះលាន ធ្លាធំនៅមុខព្រះរាជវាំង ។
បំផ្លើស ( កិ. ) ធ្វើឲ្យលើស គឺធ្វើឲ្យកើនឲ្យជ្រុលហួស : បំផ្លើសពាក្យ, បំផ្លើសសេចក្ដី ។ ប្រើជា កិ. វិ. ឬ គុ. ក៏បាន : និយាយបំផ្លើស; សម្ដីបំផ្លើស ។
បំភ្លៃ ( កិ. ) បញ្ចូលថែម, កែមផ្សំ, លស់រំលងខ្លះមិនរៀបរៀងតាមលំដាប់ : បំភ្លៃចង្វាក់, បំភ្លៃជើង ។
បំព្រាង ( គុ. ឬ កិ. វិ. ) ដែលភ្លឺព្រាងៗ : ខែរះបំព្រាង ។ ន. ឬ គុ. វេលាដែលព្រះអាទិត្យទើបនឹង បញ្ចេញពន្លឺឃើញព្រាងៗ : ពេលបំព្រាង, ភ្លឺបំព្រាង ។
ព្រាង ( កិ. ) ធ្វើមួយទ្រួសល្បងមើលសិន; និយាយ, ស្នើមួយលើកមុនល្បងមើលសិន : ព្រាងការ, ព្រាងសំបុត្រ, ព្រាងសេចក្ដី, ព្រាងដំណើរ, និយាយព្រាង ។ គុ. ដែលគ្រាន់តែធ្វើ ឬនិយាយមួយលើកមុនល្បងមើលសិន : សេចក្ដីព្រាង, សំបុត្រព្រាង, ពាក្យព្រាង ។ ភ្លឺព្រាងៗ ដែលភ្លឺបន្តិចៗព្រឹមៗ ។ យល់ព្រាងៗ យល់បន្តិចៗមិនទាន់ស៊ប់ ។
ព្រលឹម ( ន. ) វេលាជាខាងដើមថ្ងៃ គឺពេលដែលព្រះអាទិត្យទើបរះឃើញព្រឹមៗ : ចេញទៅពី ព្រលឹមៗ ។
ព្រលឹង ( ន. ) ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន…។ ព្រលឹងព្រលះ ព្រលឹងធំតូច គឺស្មារតីធំតូចឬច្រើនតិច (ព. សា.) ។ បបក់ព្រលឹង (ម. ព. បបក់, ទាំងជញ្ជាត់ព្រលឹង និង បញ្ជាប់ព្រលឹង ផង) ។ បាត់ព្រលឹង ដូចគ្នានឹង បាត់វិញ្ញាណ, បាត់ស្មារតី (ម. ព. បាត់) ។ មានព្រលឹង ធាត់, មានសាច់, មានសាច់មានឈាម ៕ ដកស្រង់ៈ សម្បត្តិកញ្ញា