ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ក្រោយពីបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សាយពីផែនការពិតនៃថ្នាក់ដឹកនាំ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលមានកញ្ញា ឈឹម ស៊ីថរ (Chhim Sithar) ជាប្រធាន និងអ្នកស្រី ឈុន សុខា (Chhun Sokha) ជាអនុប្រធានសហជីព រួមជាមួយសមាជិកស្នូល បានដឹកនាំប្រមូលផ្តុំបុគ្គលិក ណាហ្គាវើលដ៍មួយចំនួន ទាមទារឲ្យក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវតែទទួលតាមសំណើរបក្ខពួកខ្លួនដោយឥតលក្ខខណ្ឌ ឲ្យក្រុមហ៊ុនទទួលយកកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ ។ អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ ។ បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ ដែលមានចរិតមិនល្អ ។ ដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ ។
ថ្នាក់ដឹកនាំ និងសមាជិកស្នូលនៃសហជីប បានប្រតិកម្មទៅលើការបែកធ្លាយព័ត៌មានផ្ទៃក្នុងសហជីព ដល់អ្នកសារព័ត៌មាន បានឆ្លងឆ្លើយក្នុងគ្រុបបណ្តាញសង្គម ដែលក្រុមសារព័ត៌មានទទួលបានពីសមាជិក សហជីពជាន់ខ្ពស់សុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា មានសេចក្តីរាយការណ៍ពីក្រុមសហជីពគ្រោងនឹងរៀបចំធ្វើកូដកម្មនៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍សារជាថ្មីនៅ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ។
ប្រភពពីសមាជិកសហជីពជាន់ខ្ពស់បានឲ្យដឹងពីគោលបំណងនៃការបន្តធ្វើកូដកម្មសារជាថ្មីនេះ គឺរនៅរក្សាការទាមទារនាពេលកន្លងមកដ៏ដែល។
ជាមូលហេតុដែលធ្វើឲ្យកញ្ញា ឈឹម ស៊ីថរ អ្នកស្រី ឈុន សុខា និងសមាជិកស្នូលសហជីព ចេញធ្វើសកម្មភាពកូដកម្មជាញឹកញាប់ ដោយសារតែពួកគេមានសំអាងទៅលើសហជីពបរទេស IUF ជាអាណាព្យាបាលជាអន្តរជាតិ និងសំឡេងគាំទ្រពីអង្គការដៃគូក្នុងស្រុក និងក្រៅប្រទេស ផ្សេងទៀតជាច្រើនរងចាំជួយពីក្រោយដោយ ប្រធាន អនុប្រធាន និងសមាជិកសហជីពស្នូល បាននាំគ្នាដើរនិយាយបញ្ចុះបញ្ចូលដល់បុគ្គលិកណាហ្គាវើលដ៍ថា សហជីពរបស់យើងឥឡូវនេះក៏មិនមែនតូចដូចមុនដែរ ព្រោះសហជីពរបស់យើងមានអាណាព្យាបាលជាអន្តរជាតិដែលហៅថា IUF និងមានសំឡេងគាំទ្រពីអង្គការដៃគូក្នុងស្រុកនិងក្រៅប្រទេសផងដែរ ទាំងអង្គការដៃគូ និងអន្តរជាតិកំពុងព្យាយាមជួយមកបុគ្គលិកណាហ្គា និងសហជីពរបស់យើងអោយទទួលបានជោគជ័យ។
ប្រភពបានបន្តទៀតថាដោយសារតែមាន បរទេស នៅពីក្រោយបែបនេះហើយទើបធ្វើឲ្យ ប្រធាន អនុប្រធាន និងសមាជិកស្នូល កាន់តែហ៊ានធ្វើគ្រប់បែបយ៉ាងដោយមិនខ្លាចច្បាប់ និងកាន់តែគ្មានសីលធម៌ ការជេប្រមាថទៅលើបណ្តាសារព័ត៌មានមួយចំនួន បានចុះផ្សព្វផ្សាយស៊ីជម្រៅអំពីផែនការផ្ទៃក្នុងស្តីពីការធ្វើកូដកម្មរបស់សហជីពនាពេលកន្លងទៅ ។
តើមានកត្តាអ្វីខ្លះទើបធ្វើឲ្យកញ្ញា ឈឹម ស៊ីថរ ជាប្រធាន អ្នកស្រី ឈុន សុខា ជាអនុប្រធាន រួមទាំងសមាជិកស្នូល កាន់តែហ៊ានធ្វើកូដកម្ម ឥតឈប់ឈរ ហើយការធ្វើកូដកម្មដោយប្រើប្រាស់រូបភាព កណ្តាប់ដៃ បដិវត្តន៍ ក្នុងគោលបំណងជួយស្វែងរកផលប្រយោជន៍ជូនបុគ្គលិកខ្មែរប្រចាំក្រុមហ៊ុន ណាហ្គាវើលដ៍ ឬមួយស្វែងរកផលប្រយោជន៍ជូនបរទេស ដែលបានប្រកាសថាជាអាណាព្យាបាលបក្ខពួកខ្លួននោះ ? ។
តើហេតុអ្វីបានជាសហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ធ្វើកូដកម្មត្រូវប្រើនិមិត្តសញ្ញា កណ្តាប់ដៃ បដិវត្តន៍? ។
យោងតាមការចុះផ្សាយសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានដកស្រង់ខ្លឹមសារមកចុះផ្សាយការប្រៀបធៀបរាល់សកម្មភាពដឹកនាំធ្វើបាតុកម្មរបស់អតីតគណបក្ស សង្គ្រោះជាតិ គឺជា បដិវត្តន៍ពណ៌។
អ្នកតាមដានរាល់សកម្មភាពសហជីព បានដាក់ជាសំណួរយ៉ាងច្រើនដែលផ្តើមឲ្យ មេចលនា និងបក្ខពួក សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ចេញធ្វើកូដកម្មដើម្បីបំរើផលប្រយោជន៍ជាតិ ឬមួយបំរើផលប្រយោជន៍ជនបរទេសនិយម ?
ហេតុអ្វីបានជា មេចលនា និងបក្ខពួក សហជីព និងអង្គការបរទេស IUF ដែលកញ្ញា ឈឹម ស៊ីថរ បានប្រកាសក្តែងៗ ថាជាអាណាព្យាលបាល សហជីពខ្លួន សួរថាតើជាប់ពាក់ព័ន្ធអ្វីជាមួយលោក ចូសហ្វ័រ វ៉ុង (Joshua Wong) មេបាតុករហុងកុង និងជាមេប ដិវត្តន៍ ឆត្រ និង ម៉ាសមុខ ក្នុងគោលបំណងប្រឆាំងរដ្ឋាភិបាលចិន និងការផ្តួលរំលំ ថ្ងៃខួប ៧០ឆ្នាំ នៃការដឹកនាំបក្សកម្មុយនីស្តចិន ដែលបានប្រកាស់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ និងសហជីពបរទេស IUF UITA IUL ផ្ទះលេខ ២I ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កញ្ញា ឈឹម ស៊ីថរ បានដឹកនាំបក្ខពួកប្រជុំ និងរួមគ្នាសម្រេចលើកបដាមានខ្លឹមសារជាភាសាបរទេសទាំងស្រុងថា ៖ NO EXTRADITION BILL , Support Hong Kong Youth & Unions to Defend Democracy ប្រឆាំងនិងការធ្វើត្យាប័ណ្ណ គាំទ្រយុវជននៅហុងកុង សហជីពការពារលទ្ធិប្រជាធិបតេយ្យ។
អ្នកតាមដានបានចោទជាសំណួរថាក្រុមបាតុករ បដិវត្តន៍ឆត្រ និងម៉ាសមុខ នៅហុងកុង ជាប់ពាក់ព័ន្ធអ្វី ជាមួយក្រុមចលនាឧទ្ទាម សម រង្ស៊ី ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រកាស់ប្រើ ម៉ាសមុខខ្មៅ និងក្រុមកូដកម្ម សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ប្រចាំក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ត្រៀមប្រើ ម៉ាសពណ៌ផ្កាឈូក ចេញធ្វើកូដកម្មក្នុងកំឡុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងថ្ងៃព្រះរាជពិធីបុណ្យ អំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨:៣២នាទី ឈ្មោះ Men Sothy Vatanak បានប្រកាសឲ្យបុគ្គលិក ណាហ្គាវើលដ៍ ឲ្យទិញ ឬទៅបើក “ម៉ាសពណ៌ផ្កាឈូក” នៅទីស្នាក់ការសហជីព ដើម្បីចេញធ្វើយុទ្ធនាការណ៍នៅ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងថ្ងៃព្រះរាជពិធីបុណ្យ អំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការរាប់ថយក្រោយនៃមេចលនាឧទ្ទាម សម រង្ស៊ី បានកំណត់យកថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃវិលចូលកម្ពុជា ឃើញមានមេបាតុករវ័យក្មេងហុងកុង លោក ចូសហ្វ័រ វ៉ុង (Joshua Wong) បានបង្ហោះតាមបណ្តាញសង្គម Twitter កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ អំពាវនាវឲ្យអន្តរជាតិ ជួយឃ្លាំងមើលការវិលចូល កម្ពុជា របស់មេចលនាឧទ្ទាម សម រង្ស៊ី ។ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទី កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព ដែលមានបរទេសជាអាណាព្យាបាលចាំជួយពីក្រោយគ្រប់បែបយ៉ាង បានបង្ហោះសារនៅក្នុង បណ្តាញសង្គម Facebook ជាភាសាអង់គ្លេសស្តីពីការផ្តាច់ជ្ញាចិត្តថា៖ Can’t stop Won’t stop to fight for Justice at work មិនអាចបញ្ឈប់ និងមិនឈប់ប្រយុទ្ធដើម្បីភាពយុត្តិធម៌នៅកន្លែងការងារ។
អ្នកតាមដាននូវរឿងរាវសហជីពបានផ្តល់ជាទស្សនៈទានសម្រាបការពិចារណាថា ក្រុមមេដឹកនាំសហជីព និងក្រុមហ៊ុន ណាហ្គាវើលដ៍ គួបន្តស្វែងរកយន្តការដោះស្រាយតាមផ្លូវច្បាប់ និងការអង្គុយជជែកដោះស្រាយដោយសន្តិវិធី ជៀសវាងការច្រៀតចូលពីមជ្ឈដ្ឋានខាងក្រៅណាមួយ ដែលនាំឲ្យមានការប្តូររូបភាពទៅជារឿងអ្វីផ្សេង ដូចដែលប្រជាពលរដ្ឋធ្លាប់ឃើញនាពេលកន្លងមក។
អ្នកតាមដានរឿងរាវនេះបានបន្ថែមថា មិនត្រូវចម្លងគំរូ បដិវត្តន៍ ពីហុងកុង និងបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ចូលមកក្នុងប្រទេសកម្ពុជាឡើយ ពីព្រោះវានាំទៅដល់ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ សូមទស្សនាខ្លឹមសារទាំងស្រុង ៖
ការទាមទារប្រធាន អនុប្រធា និងសមាជិកស្នូលសហជីពនៅមិនព្រមចុះចាញ់ នឹងបន្តធ្វើកូដកម្មសារជាថ្មីនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០បន្តទៀត ដោយពួកគេមានក្តីសង្ឃឹមយ៉ាងខ្លាំងដែលមានអង្គការ សហជីពបរទេស Uniting Food, Farm and Hotel Workers Worldwide (IUF UITA IUL) មានមូលដ្ឋាន Rampe du Pont-Rouge, 8, CH-1213, Petit-Lancy (Switzerland) នៅពីក្រោយចាំជួយគ្រប់បែបយ៉ាងរហូតដល់ហ៊ាននិយាយថាអង្គការសហជីពបរទេសជាអាណាព្យាបាលរបស់ពួកគេ៕ សរន