ធ្មេញដំបូង ឬអាចហៅបានម្យ៉ាងទៀតថាធ្មេញព្រៃ ជាធម្មតាមានពណ៌ស ឬដូចភ្លុក។ ធ្មេញព្រៃ អាចប្រែជាពណ៌ផ្សេងដោយសារហេតុផលជាច្រើនដែលក្នុងនោះរួមមាន៖
• ការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវ ៖ ប្រសិនបើធ្មេញរបស់ទារកមិនត្រូវបានដុសសម្អាត បានត្រឹមត្រូវទេ នោះបាក់តេរី ឬកំណកបន្ទះៗអាចបង្កើតឡើងនៅលើធ្មេញដែលអាចនាំឲ្យមាន ការប្រែពណ៌ធ្មេញ។
• ការប្រើប្រាស់ថ្នាំមួយចំនួន ៖ ថ្នាំដែលមានជាតិដែកដូចជាអាហារបំប៉នឬវីតាមីនអាចបណ្តាល ឲ្យមានស្នាមប្រឡាក់ខ្មៅនៅលើធ្មេញរបស់ទារក។ ការប្រើថ្នាំអង់ទីប្យ៉ូទិចអំឡុងពេលម្តាយ មានផ្ទៃពោះ ក៏អាចបណ្តាលឲ្យធ្មេញកុមារប្រែពណ៌។
• ការរងរបួសធ្មេញ ឬអញ្ចាញ ៖ ការប៉ះទៅលើធ្មេញ ឬអញ្ចាញអាចនឹងបង្កឲ្យមានការប្រែពណ៌ ដែលជាញឹកញាប់ធ្វើឲ្យមានពណ៌ផ្កាឈូក ឬពណ៌ប្រផេះ។
• បណ្តូលធ្មេញខ្សោយពេក ៖ បញ្ហាហ្សែនក្នុងការបង្កើតបណ្តូលធ្មេញអាចនឹងនាំឲ្យធ្មេញទារក មានការប្រែពណ៌ផងដែរ៕ ដោយៈ health.com.kh