ដោយ: គ្រញូង / បាត់ដំបង: សិស្សប្រុសម្នាក់រងរបួសធ្ងន់ និងសិស្សស្រី២នាក់ រួមដំណើររងរបួសស្រាលដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរី និងម៉ូតូនៅស្រុកភ្នំព្រឹក។ ហេតុការណ៍បានកើតឡើង នាថ្ងៃទី៦ខែមករាឆ្នាំ២០២០ នៅមុខផ្លូវចេញពីវិទ្យាល័យពេជ្រចិន្តា ស្ថិតក្នុងភូមិភ្នំតូចឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

សមត្ថកិច្ចចរាចរណ៍ស្រុកភ្នំព្រឹក បានឲ្យដឹងថា សិស្សដែលរងរបួសធ្ងន់មានឈ្មោះ ទ្រី ម៉េងលី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិភ្នំតូចឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(អ្នកបើកម៉ូតូ) និងសិស្សស្រីរូមដំណើរ២នាក់ទៀត រងរបួដស្រាលមាន១ឈ្មោះ ដា សុវណ្ណនីតាអាយុ១៤ឆ្នាំ នៅភូមិ.ឃុំជាមួយគ្នា ២.ឈ្មោះដូ ស្រីដាវ អាយុ១៤ឆ្នាំនៅភូមិ.ឃុំ ជាមួយគ្នា។ ចំណែករថយន្តម៉ាកការី សេរីឆ្នាំ១៩៩៥ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2J 1066 បើកបរដោយឈ្មោះស៊ី ចាន់ថុល ភេទ ប្រុសអាយុ៥២ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិបួរឃុំបួរស្រុកភ្នំព្រឹកបាត់ដំបង។ បានបុកជាមួយម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅសេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ 1AI 0503 បើកបរដោយដិស្សប្រុសស្រីឌុបគ្នាបីនាក់។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមសិស្សសាលាជិះម៉ូតូ០១គ្រឿង មានគ្នាបីនាក់ចេញពីសាលាធ្វើដំណើ ក្នុងទិសដៅពីកើតទៅលិច។ ស្រាប់តែមានរថយន្ត០១គ្រឿង បើកបរដោយមន្ត្រីយោធាក្នុងទិសដៅស្របគ្នា បានជ្រុលទៅបុកម៉ូតូក្មេងសិស្សពីក្រោយ បណ្តាលឲ្យដួល និងមានអ្នករងរបួសតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅធ្វើការវាស់វែង និងដឹកបញ្ជូជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យស្រុក។ ចំណែកមធ្យោបាយទាំងពីរ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ ល